ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចមហាពញាចក្រីលើកទី២

584

​ភ្នំពេញ;ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាពញាចក្រីហេង សំរិនលើកទី២ នឹងចាប់ផ្ដើមពីថ្ងៃទី២៦សីហានេះហើយៗគ្រោង នឹងបញ្ចប់នៅថ្ងៃទី១០តុលា ។
ក្នុងសន្និសីទកាសែតនាថ្ងៃទី១២សីហាបានឲ្យដឹងថា កាលពីឆ្នាំ២០១៧ ការប្រកួតមាន តែ១៦ក្រុមចូលរួមប៉ុណ្ណោះតែឆ្នាំ២០១៨នេះ មានក្រុមចូលរួមចំនួន២១ក្រុម ។ការប្រកួតចែកចេញជា៤ពូលដែលពូលA ពូល B និងពូលD មួយពូលៗមាន៥ក្រុមដោយឡែកតែពូលC ប៉ុណ្ណោះដែលមាន៦ក្រុម ។

ការប្រកួតនេះមិនអនុញ្ញាតឲ្យមានកីឡាករបរទេសឡើយតែក្រុមនីមួយៗអាចដាក់កីឡាករអាជីបដែលកំពុងលេងក្នុងលីគបាន២រូប និង លីគទី២បាន២រូប ។លោកធុល នាងទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាពញាចក្រីហេង សំរិន បានអះអាងថាមូលហេតុដែលងនុញ្ញាឲ្យ ដាក់កីឡាករអាជីពលេងបាន៤រូបក្នុង មួយក្រុមៗបែបនេះគឺគណកម្មការរៀប ចំចង់ឲ្យកីឡាករអាជីពទាំងនោះ ចែករំលែកបទពិសមធន៍ដឡ៉អ្នកលេងក្មេងៗដែលមិនអាជីព ។

​លោកទុយ ប៊ុនហឿន ដែល ជាមន្ត្រីបច្ចេកទេសបាន បញ្ជាក់ដែរថាការប្រកួតគឺមាន រយៈពេល៩០នាទី២ដងដូចធម្មតា និងសម្រាក១៥នាទី ។នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រសិនបើលេង ស្មើគ្នាគឺត្រូវបន្ថែមម៉ោង១៥នាទី២ដង ហើយបើស្មើទៀតត្រូវកំណត់ការឈ្នះ-ចាញ់ ដោយទាត់បាល់១១ម៉ែត្រ(ប៉េណាលាំទី) ។

​សម្រាប់វគ្គផ្ដាច់ព្រ័ត្រក្រុមដែលលេងដណ្ដើម ចំណាត់ថ្នាក់លេខ ៣ ប្រសិនបើ៩០នាទីស្មើគ្នានោះគឹមិនលេងម៉ោងបន្ថែមឡើយ គឺទាត់បាល់១១ម៉ែត្រយកតែម្ដង ។ចំពោះក្រុមដែលដណ្ដើមជើងឯកនោះ ទើបបន្ថែមម៉ោង និង ទាត់បាល់១១ម៉ែត្រ ។

​លោកកៅ មករាដែលជាមន្ត្រីបច្ចេកទេសដែរនោះ ក៏ឲ្យដឹងដែរថាសម្រាប់ កាតក្រហមមួយសន្លឹកត្រូវពិន័យជាប្រាក់ចំនួន៤០.០០០រៀល និង កាតលឿង ២០.០០០រៀល ។លុយនេះនឹងយកទៅបន្ថែម លើប្រាក់រង្វាន់សម្រាប់ ក្រុមជ័យលាភី ។

​សូមបញ្ជាក់ថាក្រុមបានចំនាត់ថ្នាក់លេខ ១បានរង្វាន់៣២លានរៀល លេខ ២បាន២០លានរៀល និង លេខ ៣បាន១៤លានរៀល ។អ្នកចាំទីល្អបាន២លានរៀល អ្នកទាត់បាល់បញ្ចូលទី បានច្រើន២លានរៀលនិងFair-Playបាន៦លានរៀល ៕

អត្ថបទដែលជាប់ទាក់ទង