ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងវប្បធម៌ អនុញ្ញាតអោយតំណាងផលិតកម្ម អិល ឌី ភីកឈ័រ ចូលជួបសំដែងការគួរសម និងជម្រាបជូនគម្រោងបញ្ចាំងភាពយន្តខ្មែរតាមប្រព័ន្ធអនឡាញ

76

 

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានអនុញ្ញាតអោយលោក លៀក លីដា នាយកគ្រប់គ្រងផលិតកម្ម អិល ឌី ភីកឈ័រ រួមនឹងក្រុមការងារចូលជួបសម្តែងការគួរសម និងជម្រាបជូនពីគម្រោងបញ្ចាំងភាពយន្តខ្មែរតាមប្រព័ន្ធអនឡាញ ដែលមានឈ្មោះថា Angkor Digital Cinema ។

Angkor Digital Cinema គឺជាគម្រោងបញ្ចាំងភាពយន្តខ្មែរតាមប្រព័ន្ធអនឡាញ សម្រាប់បំពេញតម្រូវការទស្សនិកជនកម្ពុជានៅក្នុងស្រុក និងកំពុងរស់បរទេសដែលមានបំណងចង់ទស្សនាភាពយន្តខ្មែរ។ ម្យ៉ាងទៀត គម្រោងនេះ ក៏ជាការរួមចំណែកជំរុញការផលិតភាពយន្តខ្មែរអោយមានចំនួនកាន់តែច្រើន និងមានគុណភាពខ្ពស់។

ជាការឆ្លើយតប លោកជំទាវបណ្ឌិតសភាចារ្យ បានសម្តែងនូវការគាំទ្រចំពោះគម្រោងដ៏មានសារសំខាន់នេះ ព្រមទាំងត្រៀមខ្លួនក្នុងការផ្តល់កិច្ចសម្របសម្រួលនានាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង