លោកជំទាវ ម៉ែន សំអន ៖ ស្ត្រីក៏ជាផ្នែកដ៏សំខាន់ក្នុងការជួយផ្សព្វផ្សាយ និងការពារនូវសមិទ្ធផលសន្តិភាព ដែលកើត ចេញពីនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមននារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនៈភាពរបស់សមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលបានអនុវត្តក្នុងឆ្នាំ២០២០ និងលើកទិសដៅអនុវត្តក្នុងឆ្នាំ២០២១ នារសៀលថ្ងៃទី ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០២១ នៅវិមាន៧មករា រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាន ប្រគល់ភារិកិច្ចជូនដល់ លោកជំទាវដែលជាអ្នកទទួលបន្ទុកតាមផ្នែកនីមួយៗធ្វើការផ្សព្វផ្សាយអំពីសមិទ្ធ ផលសន្តិភាពដែលកើតចេញពីនយោបាយ ឈ្នះឈ្នះ ២៩ ធ្នូ ១៩៩៨ ដែលបាននាំមក នូវសមិទ្ធផលជាច្រើន និងជាពិសេស ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា គឺដំណក់ប្រេងជាងលើកដំបូង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ របស់រាជារដ្ឋាភិបាល ក្រោមការដឹកនាំប្រកប ដោយគិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាណាចក្រកម្ពុជា រួមជាមួយ នឹងការគិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាពិសេស ការគិតគូរអំពីការឧបត្ថម្ភ ដល់ស្ត្រីមានផ្ទៃពោះ រហូតដល់កូនមានអាយុ ២ឆ្នាំ ការឧបត្ថម្ភដល់គ្រួសារ ក្រ១ ក្រ២ ក្នុងអំឡុងពេលកូវដី១៩ ជាមួយនឹងគោលនយោ បាយជាច្រើនទៀតដែលពាក់ព័ន្ធនឹងស្ត្រី និងវិធានការដ៏មុតស្រួចមួយចំនួនក្នុងការទប់ស្កាត់ និងបង្ការនូវរការឆ្លងរីករាលដាលជំងឺកូវីដ១៩ កុំឲ្យឆ្លងចូលរក្នុងសហគមន៍ (គឺជាវិធានការណ៍ ដ៏ល្អបំផុតដែលពិភពលោកបានទទួលស្គាល់កម្ពុជាផងដែរ) ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានមានប្រសាសន៍ថា បើទោះបីជាក្នុងដំណាក់កាលកូវីដ ១៩ យ៉ាងណាក៏ដោយ សមាគមននារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក៏នៅតែបន្តសកម្មភាពរបស់ខ្លួនជាប់ជាប្រចាំ ដោយគោរពតាមលក្ខន្តិកៈរបស់មាគមន៍ដោយការ ទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលគួរជាទីមោទនៈ ៕ សំរិត