ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង័្សយលួចម៉ូតូម្នាក់ ត្រូវបានឃាត់ខ្លួន ដោយសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង

62

បាត់ដំបង៖ នៅយប់ថ្ងៃទី៦ខែ កុម្ភៈ ឆ្នាំ២០២១ អនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹមពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការ បានធ្វេីការឃាត់ខ្លួនជនសង័្សយម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូនៅក្រុងបាត់ដំបង។

ជនសង័្សយឈ្មោះ ចាន់ធា វិសាល ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិអូរមុន្នី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបងនិងបានធ្វេីការដកហូតមូត៉ូចំនួន០២គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅសេរីឆ្នាំ២០១៩លេខតួនិងលេងម៉ាស៉ីន ND125ME-5376763 ពាក់ស្លាកលេខ1AF-7092 បាត់ដំបងនិងម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅលេខម៉ាស៉ីន 0821728 លេខតួរ014732 ស្លាកលេខគ្មាន។

សូមជម្រាបជូនថា កាលពីថ្ងៃទី៥ខែ កុម្ភៈ ឆ្នាំ២០២១ មានករណីចោរលួចម៉ូតូមួយបានកេីតឡេីងនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលមានជនរងគ្រោះឈ្មោះ រ៉ាយ ស្រីល័ក្ខភេទស្រី អាយុ ២១ឆ្នាំ មានទីលំនៅភូមិបុស្សខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង
ហេីយជនរងគ្រោះមកស្នាក់នៅផ្ទះជួលនាចំណុចកើតហេតុខាងលើ ។

ក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ហើយឆ្លងតាមរយៈការស្រាវជ្រាវនិងអនុវត្តតាមវិធានារជំនាញរបស់នគរបាល ទេីបសមត្ថកិច្ចធ្វេីការឃាត់ខ្លួនជនសង័្សយខាងលេី និងដកហូតវត្ថុតាង(ម៉ូតូ)ប្រគល់ជូនជនរងគ្រោះវិញ។

លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានបញ្ជាក់ថា ជនសង័្សយបានឆ្លេីយសារភាពថាសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលេីគឺជាស្នាដៃរបស់គេរួមជាមួយបក្សពួកម្នាក់ទៀត ដែលខណៈនេះសមត្ថកិច្ចកំពុងតាមប្រម៉ាញ់ដេីម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង