ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តំបន់​ទេសចរ​ណ៏​ធម្មជាតិ បន្ទាយស្រី បានផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​ប្រជាពលរដ្ឋ នៃ​ខេត្តសៀមរាប​

102

​សៀមរាប​៖ តំបន់​ទេសចរណ៍ ជាច្រើន​នៅក្នុង​ស្រុក​បន្ទាយស្រី ដូចជា​ប្រាសាទបុរាណ​តំបន់​ទេសចរ​ធម្មជាតិ ពោល គឺ​ភ្ញៀវទេសចរ​អាច​ទទួល បាន បទពិសោធន៍ នៃ​ជីវិត​ពិត ដោយ​គ្រាន់តែ​ធ្វើ ដំណើរ​មកកាន់​ស្រុក​បន្ទាយស្រី ដែលមាន​ចម្ងាយ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ក្រុង​សៀមរាប​នោះ លោកអ្នក​នឹង​អាច​ស្វែងយល់​អំពី​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​លើសពី​ប្រាសាទ និង ទទួលបាន​បទពិសោធ​ន៍​ជាក់ស្តែង​ផ្សេងៗ ។​

លោក ភួង សា​វ៉ុ​ន ប្រធាន​បណ្តាញ​ទេសចរណ៍​សហគមន៍​ស្រុក​បន្ទាយស្រី បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៩ កុម្ភៈ ឆ្នាំ​២០២១​នេះ​ថា​៖ បន្ទាយស្រី​ជា​ស្រុក​មួយ​ដែលមាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍ ពីព្រោះ​ទីនោះ​មាន​ប្រាសាទ បុរាណ​ជាច្រើន សម្បូរ ទៅដោយ​វប្ប​ធ​ម៍​ប្រពៃណី តំបន់​ទេសចរណ៍ធម្មជាតិ និង​វិស័យ​កសិកម្ម​ដែល​សុទ្ធតែ​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្សាន្ត​ជា​ហូរហែ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​មូលដ្ឋាន​អាច​ទទួលបាន​ប្រាក់ចំណូល​បន្ថែម​ពី​វិស័យ​មាស​បៃតង​នេះ​។ លោក​បន្តថា ដោយ​សង្កេតឃើញ​ពី​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​បែប​ធម្មជាតិ បច្ចុប្បន្ននេះ​រដ្ឋបាល​ស្រុក សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​វិស័យ​ឯកជន បង្កើតឱ្យមាន​ជា​រមណីយដ្ឋាន​សហគម​ន៍​ជាច្រើន​ដើម្បីឱ្យ​ទីនោះ​ក្លាយទៅជា​តំបន់​អភិរក្ស​សហគមន៍​ផង និង​ជា​គោលដៅ​ទេសចរ​ផង​ដោយ​ប្រជាពលរដ្ឋ​ក៏​អាច​យក​ផលិត ផល​កសិកម្ម​របស់ខ្លួន​មក​ដាក់​លក់បាន​ថែម​ទៀតផង​។​

លោក​បន្តទៀតថា នៅក្នុង​ស្រុក​បន្ទាយស្រី​មាន​សហគមន៍​ជាច្រើន​ដូចជា សហគមន៍​បឹង​ឈូក សហគមន៍​ភ្នំ​ជ័រ សហគមន៍​កសិកម្ម​សុ​វត្ថិ​ភាព​បន្ទាយស្រី​សហគមន៍​ស្រះ​ដូន​រីក សហគមន៍​ព្រៃ​ក្បាល​ជប់ សហគមន៍​ព្រៃ​ប​ល្ល័​ង្គ សហគមន៍​តា​នាវ សហគមន៍​ផ្ទះ​ស្នាក់​ត្បែង សហគមន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក សហគមន៍​ស្ករត្នោត និង​សហគមន៍​នំ​បញ្ចុក​ជាដើម​។ សហគមន៍​ទាំងអស់នេះ បាន​ដើរតួ​រួមចំណែក ជាមួយ​រដ្ឋបាល​ស្រុក​ច្រើនណាស់ ពាក់ព័ន្ធ​ជាមួយ​ការលើកកម្ពស់ វិស័យសេដ្ឋកិច្ច​កសិក​ម្ម ផ្សារភ្ជាប់​ជាមួយ​ទេសចរណ៍ ឧទាហរណ៍​បឹង​ឈូក​មួយ ក្នុង​មួយថ្ងៃ​ទិញ​សម្ភារ​បន្លែ ត្រី​សាច់​ចូល​ហ្នឹង មិនតិចជាង​មួយ​លាន​រៀល​ទេ អ៊ីចឹង​បន្លែ ត្រី សាច់ ក្តាម ខ្យង កង្កែប ដែល​អ្នកភូមិ​រកបាន គាត់​យកទៅលក់​ដល់​ស​ហគ​មន៍​តែម្តង ហើយ​មួយទៀត​អ្នកភូមិ​គាត់​មានការ​ងារ​ធ្វើ​នៅក្នុង​ហ្នឹង ឱ្យមាន​ចំណូល​ដល់​ពួកគាត់ ជា​លក្ខណៈ​ប្រ យោល និង​ផ្ទាល់​តែម្តង ហើយ​អ្វី​ដែលជា​គោលដៅ​សំខាន់ គឺ​សហគមន៍​ទាំងអស់នោះ ផ្តោតទៅលើ​ការងារ​អភិរក្ស​ជីវៈចម្រុះ​បាន​ច្រើន​នៅក្នុង​តំបន់​ស្រុក​បន្ទាយស្រី​នេះ ។

សូមបញ្ជាក់ថា ចក្ខុវិស័យ​របស់​រដ្ឋ​បាល​ស្រុក​បន្ទាយស្រី​កំពុងតែ​ប្រែក្លាយ ពី​ការធ្វើ​កសិកម្ម​បែប​ធម្មជាតិ មកជា​ក​សិ​ទេសចរណ៍ ដើម្បី​ជាការ​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ទីនោះ និង​ដើម្បី​រួមចំណែក​បង្កើន​ប្រាក់ចំណូល​ដល់​ប្រជា​ពល រដ្ឋ​។​តាមរយៈ​ចក្ខុ​វិស័យនេះ ក៏មាន​គំនិត​ផ្តួចផ្តើម​ជាច្រើន​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ជំរុញ និង​ផ្សព្វផ្សាយ​ពី​ចក្ខុវិស័យ​ក​សិ​ទេសចរណ៍ និង​បង្កើតឱ្យមាន​ផ្លែឈើ​តំបន់ និង​ម្ហូបអាហារ​តំបន់ ដូចជា​ការ ចែក និង​ដាំ​ដើមឈើ​ហូប​ផ្លែ មាន​ត្រសក់ផ្អែម ទុរេន សាវ​ម៉ៅ ឪឡឹក​ពូជ ក្រូច​តៃវ៉ាន់ តា​ង៉ែ​ន ល្ហុង​ហូ​ឡង់ ខ្នុរ​ការ៉ុត ការដាំ​បន្លែ​ធម្មជាតិ និង​ការ​ចិញ្ចឹមសត្វ​ជាដើម​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង