ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​រដ្ឋបាល​ឃ្មួញ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត (​ខ្ចី​ម៉ូតូ​យកទៅ​បញ្ចាំ​)

39

​ភ្នំពេញ ៖ កាលពី​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​២៣:០០​នាទី សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ឃ្មួញ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​រំលោភ​លើ​ទំនុកចិត្ត (​ខ្ចី​ម៉ូតូ​យកទៅ​បញ្ចាំ​ចំនួន ៨៨០​ដុល្លា​) នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ចំណែក​ជនរងគ្រោះ ឈ្មោះ ខូវ វុទ្ធី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ក្លុប​ប៊ុល ស្នាក់នៅ​ផ្ទះជួល ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​

​ជនសង្ស័យ​ឈ្មោះ ឡឹ​ក ភារ​ម្យ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​ក្រុមហ៊ុន ឯកជន​ក្លប​ប៊​ល ស្នាក់​នៅផ្ទះ​លេ​៥២EZ សង្កាត់​វត្តភ្នំ​ពេញ ខណ្ឌដូនពេញ​។​

​សម្ភារៈ​បាត់បង់​៖ ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៨ ពាក់​ផ្លាកលេខ​ភ្នំពេញ​ក្រចេះ​1T-1890 បញ្ចាំ​បាន​លុយ​៨៨០​ដុល្លា​។​

​បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

អត្ថបទដែលជាប់ទាក់ទង