អាជ្ញាធរខណ្ឌកំបូល ធ្វើសកម្មភាពរើសសំរាម និងសំអាត សង្កាត់កន្ទោកនិងសង្កាត់ភ្លើងឆេះរទេះ ក្រោមទិសស្លោកទីក្រុងស្អាត
ភ្នំពេញ៖អនុវត្តន៍តាមប្រសាសន៍ដឹកនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល រួមជាមួយលោក អភិបាលរងខណ្ឌ ព្រមទាំងមន្ត្រីសាលាខណ្ឌ កងកំលាំងអាវុធហត្ថខណ្ឌ មន្ត្រីប៉ូលីស មន្ត្រីសាលាសង្កាត់ លោកគ្រូ អ្នគ្រូ សិស្សានុសិស្សអនុវិទ្យាល័យជន្លងម្លូរ មន្ត្រីបរិស្ថានសង្កាត់ទាំង៧ យុវជន ស.ស.យ.កខណ្ឌ -សង្កាត់ បុគ្គលិកក្រុមហ៊ុនប្រមូលសំរាមសរុបចំនួន១០៥ នាក់ដោយបានបែងចែកជា០៣ ក្រុម ដើម្បីចូលរួមសំអាត និងរើសសំរាម ។
លោកអភិបាលខណ្ឌកំបូលលើកឡើងថា៖ការសំអាត និងរើសសំរាម នេះស្របតាមខ្លឹមសារគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ” ក្រោមទិសស្លោក «ទីក្រុងស្អាត ខណ្ឌកំបូល -ស្អាត ជាទម្លាប់»ដោយចាប់ផ្តើមធ្វើសកម្មភាពរើសសំរាម និងសំអាតចាប់ពីប្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ ផ្នែកខាងជើងផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រសង្កាត់កន្ទោក និងសង្កាត់ភ្លើងឆេះរទេះ រហូតដល់ ព្រំប្រទល់ខណ្ឌដង្កោ ។
សូមបញ្ជាក់ជូនថា៖ យុទ្ធនាការសម្អាតបរិស្ថាននេះ គឺជាលើកទី៦ និងគឺជាទម្លាប់ នៃការសម្អាត របស់រដ្ឋបាល ខណ្ឌកំបូល ចាប់តាំងពីការបង្កើតដែលមានរយៈពេលជិត២ឆ្នាំមកនេះ៕