ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទះឃើញ​បុរស​ម្នាក់​ត្រូវ​រថយន្តបុក​ស្លាប់​នៅតាម ​ផ្លូវ​បេតុង​ភូមិ​បឹង​ធំ​ក្រោយ​ជិះ​ម៉ូតូ​វិល​មកពី​ប្តូរ​ប្រេងម៉ាស៊ីន​

79

​ភ្នំពេញ ៖ អ្នកស្រុក​ប្រទះឃើញ​បុរស​ម្នាក់​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿង​បើក​បុក​ស្លាប់​តាមផ្លូវ​ក្រោយ​ជិះ​ម៉ូតូ​វិល​មកពី​ប្តូរ​ប្រេងម៉ាស៊ីន​វិញ នៅតាម​ផ្លូវ​បេតុង ភូមិ​បឹង​ធំ​ទី​២ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​រសៀល ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៨ នេះ ។​
​សមត្ថកិច្ច​បានឱ្យដឹង​ថា​៖​ជនរងគ្រោះ​ឈ្មោះ យឹ​ង សុ​វណ្ណា​រាជ អាយុ​២៥​ឆ្នាំ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា សេ​១២៥ សេរី​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GQ-2736 ជា​មធ្យោបាយ ។
​អ្នក​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​៖ មុន​កើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូ​ពី​លិចទៅ​កើត​តាម​បណ្ដោយ​ផ្លូវ​បេតុង​មួយ​ខ្សែ​ក្នុងភូមិ​បឹង​ធំ ដល់​ចំណុច​ខាងលើ​ដល់​ចំណុច​ផ្លូវ​កោង យក​ចង្កូត​មិនទាន់ ដួល​ខ្លួនឯង ត្រូវបាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿង បើក​ច្រាសទិស គ្នា​បើក​មក​បុក​បន្ថែម​មួយទៀត​បណ្តាល​ឲ្យ​ជនរងគ្រោះ បាក់ក​ស្លាប់​ភ្លាមៗ​នៅ​កន្លែង និង​ម៉ូតូ​ខ្ទេច​មួយ​កំណាត់​ក្រោយ​។​ករណី​ខាងលើនេះ​សមត្ថកិច្ច​បានប្រគល់​ជនរងគ្រោះ​ជូន​ក្រុមគ្រួសារ ៕

អត្ថបទដែលជាប់ទាក់ទង