ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញធ្វើពិធីបួងសួង នៅទីសក្ការៈព្រះអង្គចេកព្រះអង្គចម

95

 

ក្រុងសៀមរាប :កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២១ម្សិលមិញនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបាន អញ្ជើញធ្វើពិធីបួងសួងតាមប្រពៃណីសាសនា នៅទីសក្ការៈព្រះអង្គចេកព្រះអង្គចម ដើម្បីសុំសេចក្តីសុខសម្រាប់ ថ្នាក់​ដឹកនាំ និងប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា នៅក្នុងទីក្រុងសៀមរាប ខេត្ត​សៀមរាប។

បន្ទាប់ពីបានធ្វើពិធីបួងសួងនៅព្រះអង្គចេកព្រះអង្គចម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើទាន ចំពោះចាស់ព្រឹទ្ធាចារ្យ ដែលជាអ្នកថែរក្សាទីសក្ការៈព្រះអង្គចេកព្រះអង្គចម ដើម្បីឧទ្ទិសជូនដួងវិញ្ញាណក្ខន្ធបុព្វការីជនញាតិទាំង៧សន្តាន សូមដួងវិញ្ញាណក្ខន្ធអ្នកមានគុណទាំងអស់នោះបានទៅកាន់សុគតិភព និងនៅក្នុងឋានបរមសុខជានិច្ចនិរន្តតរៀងទៅផងដែរ៕

អត្ថបទដែលជាប់ទាក់ទង