ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មាន​ករណី​បាត់​ក្មេងប្រុស​ម្នាក់ អាយុ​១៥​ឆ្នាំ នៅ​ផ្សារ​អ៊ី​អន​Aeon2២​សែន​សុខ ក្នុង​ខណ្ឌ​សែន សុខ

73

​ភ្នំពេញ​៖​មាន​ករណី​បាត់​ក្មេងប្រុស​ម្នាក់​នៅ​ផ្សារ​អ៊ី​អន សែន​សុខ ក្នុង​ខណ្ឌ​សែន សុខ កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែកុម្ភ​: ឆ្នាំ​២០២១ ។​

​ជនរងគ្រោះ​មានឈ្មោះ វ​ឍ្ឍ​នៈ បញ្ញា ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​ដោយមាន​ជំងឺ​ប្រចាំកាយ សព្វថ្ងៃ​រស់នៅ​ជាមួយ​ម្ដាយ​ឈ្មោះ​លឹម ធា​រី នៅ​បុរី​អា​រា​តា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​តាម​ព័ត៌មាន​ចុង​ក្រោយពី​កាមេរ៉ា​ផ្សារ​Aeon2 គឹ​នៅ​ម៉ោង 4.20pm​ម្សិល​ម៉ិ​ញ គាត់​ដើរ​ចុះ​ពី​ចំណត​ឡាន​ជាន់​ទី​4 ចេញមកក្រៅ​ប្រហែល​ដើរទៅ​បុរី​អង្គ​រប​ឬ​ម្តុំ​ផ្លូវ ជា សុផារ៉ា​។​
បើ​បងប្អូន​ប្រជាពលរដ្ឋ​បានឃើញ​ក្មេងប្រុស​ដូច​មាន​ភិនភាគ​ក្នុង​រូបនេះ សូមជួយ​ផ្តល់ព័ត៌មាន​តាមរយៈ​លេខ​ទូរស័ព្ទ​០១៥៩៤០២០២ / ០៩២៧០៤៩៦៥៕​

អត្ថបទដែលជាប់ទាក់ទង