ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើក​អេ​ស្កា​វើ​ទ័​រកា​យ​ព្រំដី​ខាងក្រោយ​ផ្ទះ ប៉ះចំ​មីនតោន​ដែល​កប់​ក្នុង​ដី​ក្នុងសម័យ​សង្គ្រាម ផ្ទុះ​បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​រងរបួស​ធ្ងន់​និង​ស្រាល​

70

 

ឧ​ត្ត​រ​មានជ័យ ៖ ផ្ទុះ​មីនតោន​ដែល​កប់​ក្នុង​ដី​ក្នុងសម័យ​សង្គ្រាម បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​រងរបួស​ធ្ងន់​និង​ស្រាល និង​ខូចខាត​អេ​ស្កា​វើ​ទ័​រ ខណៈ​កំពុងតែ​កាយ​ព្រំដី​ខាងក្រោយ​ផ្ទះ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៧​និង​០០​នាទី​យប់ ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​
​ភូមិ​លំ​ទង​ចាស់ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

​ជនរងគ្រោះ​ត្រូវបាន​ស្គាល់ឈ្មោះ ៖ ១/ ស៊ុម គង់ ភេទ ប្រុស អាយុ​៤២ ឆ្នាំ មុខរបរ ជា​គ្រូបង្រៀន ជា​ម្ចាស់​ដី រងរបួស​ធ្ងន់ធ្ងរ ។ ២/ លេខ លី ភេទ ប្រុស អាយុ​១៦ ឆ្នាំ ជា​អ្នកបើក​អេ​ស្កា​វើ​ទើ រស់នៅ​ភូមិ ស្វាយ​រលំ ឃុំ​ជន្លាស​ដៃ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប រងរបួស​ស្រាល ។​

​ជនរងគ្រោះ​ទាំងពីរ​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ស្រុក​អន្លង់វែង ។ គួរ​រំលឹក​ផងដែរ​ថា តំបន់​ណា​ដែល​ធ្លាប់ជា​តំបន់​សមរភូមិ ប្រយុទ្ធ​គ្នា​ក្នុងសម័យ​សង្គ្រាម​ក្រោយ​ឆ្នាំ​១៩៧៩​មក មិន​ថា​តំបន់​ព្រៃ​ឬ​ក្នុងភូមិ​ឡើយ គឺ ប្រភេទ​គ្រាប់មីន នៅ​មិនទាន់​អាច​យកចេញ​អស់ពី​ក្នុង​ដី​នៅឡើយ​ទេ ជាពិសេស​គឺ ប្រភេទ​គ្រាប់​មីនតោន​នេះឯង គឺ​វា​កប់​ក្នុង​ដី​ជ្រៅៗ ហើយ​បើ​ទម្ងន់​ប៉ះ​វា មិន​ដល់​តោន​ទេ​គឺ​វា​អត់​ផ្ទុះ​ទេ សូម​ប្រុងប្រយ័ត្ន​៕

អត្ថបទដែលជាប់ទាក់ទង