ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​គួច ចំរើន អភិបាលខេត្ត និង​លោកស្រី​អ៊ូ ធីតា​ពៅ ចុះ​សួ​សុខទុក្ខ​និង​ផ្តល់​ថវិកា ជូន​អ្នករបួស​ជួប​គ្រោះថ្នាក់​ការប្រណាំង​កង់​

50

​ព្រះសីហនុ ៖ កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ​កន្លងទៅ​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រណាំង​កង់​ដោយ​ក្តី​ស្រឡាញ់ នៅ​ក្រុងព្រះសីហនុ​ដែល​បាន​ជួប​គ្រោះថ្នាក់​ដួល​និង​របួស​ត្រូវបាន​លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​លោក​វ៉ា​ត់​ចំរើន​បាន​អញ្ជើញ​សួ​សុខទុក្ខ​និង​ផ្គត់ផ្គង់​ដល់​កីឡាករ​ដែល​បាន​ចូលរួម​ប្រណាំង​ហើយ​ជួប​គ្រោះថ្នាក់​បាក់​ភ្លាត់ដៃ​កំពុង​ដេក​សំរាក​នៅ​មន្ទីរពេទ្យ​ក្រុងព្រះសីហនុ​។​

​ក្នុង​ព្រឹត្តិការណ៍​នេះ រៀបចំឡើង​ដោយ NOCC និង​ក្រសួងទេសចរណ៍ សហការ​ជាមួយ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​បង្ហាញ​ពី​សក្តានុពល​ថ្មី​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ សណ្តាប់ធ្នាប់ អនាម័យ​ថ្មី​របស់​ទីក្រុង​គោលដៅ​ទេសចរណ៍​តំបន់ឆ្នេរ នៃ​ខេត្ត​ព្រះសីហនុ ព្រម​ចូលរួម​បញ្ជ្រាប​ការយល់ និង​ផ្លាស់ប្ដូរ​ឥរិយាបទ ក្នុង​ស្រទាប់​យុវវ័យ នៅ​ថ្ងៃ​ទិវា​នៃ​សេចក្តីស្រឡាញ់ ១៤​កុម្ភៈ បានធ្វើអោយ​ជួប​គ្រោះថ្នាក់​។​

​ក្នុងឱកាស​នោះ​លោក​គួច ចំរើន​អភិបាលខេត្ត​ក៏បានផ្តល់​វិការ​ជួន​ដល់​កីឡា​កំពុង​ព្យាបាល​ផងដែរ​។​​ជាមួយគ្នានេះ​លោក​ក៏បាន​ចុះ​ត្រួតពិនិត្យ​អគារ​ឡា​បូ​របស់​មន្ទី​ខេត្ត​ដែល​បាននិងកំពុង​បំពាក់​គ្រឿង​សម្ភា​រះ​ក្នុងការ​ពិសោធន៍​វិនិច្ឆ័យ​រោគ​នានា​។​ព្រម​ជាមួយគ្នានេះដែរ​លោក​ក៏បាន​ពិនិត្យមើល​អគារ​ថ្មី​ដែល​បាន​សាង់សង់​រួច​ដើម្បី​យក​ទីតាំង​សំរាប់​រៀបចំ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​កូ​វីដ​.១៩​ជូន​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​នៅពេល​ខាងមុខ​ដោយ​លោក​អភិបាលខេត្ត​បាន​ជំ​រុញអោយ​មន្ត្រី​ត្រូវ​រៀបចំ​អោយទាន់​ពេលវេលា​ដើម្បី​ត្រៀម​បំរុង​ដើម្បី​ទទួល​បងប្អូន​អោយមាន​របៀបរៀបរយ​៕​

អត្ថបទដែលជាប់ទាក់ទង