ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ កំពុង​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ និង​កសាង​កំពុង​សំណុំរឿង​តាមច្បាប់ ករណីប្រើ​រំពាត់​វាយ​ក្មេង២នាក់​ប៉ោង​ស្បែកដែលធ្វើ​ឲ្យ​សត្វ​សារិកាកែវ​២​ក្បាល​ងាប់

48

 

​ឧ​ត្ត​រ​មានជ័យ​៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បានចេញ​ផ្សាយ​ព័ត៌មាន​ថា កម្លាំង​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ កំពុង​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ និង​កសាង​កំពុង​សំណុំរឿង​តាមច្បាប់ ករណី​ហិង្សា​ដោយ​ចេតនា​លើ​អ​និតិ​ជន​។ ក្រោយពី​ទទួលបាន​ព័ត៌មាន​ករណី​ហិង្សា​លើ​ក្មេងស្រី​ចំនួន​២​នាក់​ភ្លាមៗ នៅ​រសៀល​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បញ្ជា​កម្លាំង​អធិការនគរបាល​ក្រុង​សំរោង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​អូរ​ស្មាច់ ធ្វើការ​ស្រាវជ្រាវ ករណី​ហិង្សា​ដោយ​ចេតនា​លើ​អ​និតិ​ជន ដែល​បាន​កើតឡើង​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០ ម៉ោង​១៨​នឹង​០០​នាទី នៅ​ចំណុច​ផ្លូវ​លេខ​៤ ភូមិ​គិរី​មង្គល សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ​។​

​លោកស្នងការ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ពែង រដ្ឋា ហៅ រ័ត្ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ​។​

​ជនសង្ស័យ​បានធ្វើ​សកម្មភាព​យក​រំពាត់​មែកឈើ វាយ​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ផាត លីហ្សា​ប ភេទ​ស្រី អាយុ​១២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ និង​ឈ្មោះ ផាត ស្រី​ង៉ិ​ក ភេទ​ស្រី អាយុ​១០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ (​ទាំង​២​នាក់ ជា​ក្មេង​កំព្រា ដោយ​ឪពុក​.​ម្តាយ​ជាប់ពន្ធនាគារ​) បណ្ដាល​ឲ្យ​មាន​ស្នាមរបួស​នៅលើ​ខ្នង​ជាច្រើន​កន្លែង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បញ្ជាក់ថា មូលហេតុ ខឹង​ក្មេងស្រី​ទាំង​២​នាក់​ធ្វើ​ឲ្យ​សត្វ​សារិកាកែវ​ងាប់ ចំនួន​២​ក្បាល ព្រោះ​ក្មេងស្រី​ទាំង ២​នាក់ ភ្លេច​ដាក់​ទឹក​និង​ចំណី​ឲ្យ​សត្វ​សារិកាកែវ​ផឹកស៊ី​។ បច្ចុប្បន្ន កម្លាំង​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ និង​កសាង​កំពុង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Pul Osmach បាន​សរសេរ​រៀបរាប់ថា ដោយសារ​ទុកចិត្ត​ទៅលើ​ក្មេងៗ​នៅ​ជាមួយ​យើង​ពេក ខំ​ឲ្យ​លុយ​វា​ទៅ​ទិញ​ចំណី​រាល់ថ្ងៃ ពេល​សួរ​វា​បានដាក់​ចំណី​ឲ្យ​សារិកាកែវ​អត់ វា​ថា​ដាក់​ឲ្យ​រាល់ថ្ងៃ​ហើយ ពេលនេះ​បាន​ទៅ​មើល​ផ្ទាល់ បែរជា​សារិកា​កែវជា​វា​ងាប់​ទាំងពីរ តើ​គួរ​ដាក់ទោស​បែបណា ណ​? ៕

អត្ថបទដែលជាប់ទាក់ទង