ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ជើង​ខ្លាំង ខាង​កីឡា​គុន​ដាវ ជើងឯក​ជាតិ​ឆ្នាំ​២០២០

42

ភ្នំពេញ​៖​ព្រឹត្តិការណ៍​ការណ៍​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​គុន​ដាវ​ថ្នាក់ជាតិ​ឆ្នាំ​២០២០ ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ​ក្នុង​ឳ​កាស​នោះ​មាន​អញ្ជើញ​ចូលរួម​ពិ​ធិ​បិទ​ពី​សំណាក់ លោក ទុក ប៊ុន​ហឿន អនុប្រធាននាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​និង​លោក សុខ អាង អគ្គលេខាធិការ​សហព័ន្ធ​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា ។​
នេះ​ជាការ​ប្រកួត​ដើម្បី​ស្វែងរក​កីឡាករ កីឡាការិនី​សម្រាប់​ប្រមូលផ្ដុំ​ក្នុង​ក្រុម​ជម្រើសជាតិ ដើម្បី​ហ្វឹកហាត់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ស្ដង់​​ដារ​សកល​ដើ​ម្ពិ​ត្រៀម​ចូលរួម​ប្រ​កូយ​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​នា​ចុងឆ្នាំ​២០២១​នេះ ។​

លោក សុខ អាង បាន​ប្រាប់​ឲ្ត​ដឹងថា មាន​ក្លិប​ចំនួន​៨​ចូលរួម​គឺ​ហូ​សា​ណា ឥន្ទ្រ​ទេវី ជាស៊ីម​សាមគ្គី ក្លិប​ផេ​ន​ដា ក្លិប​អេ​លី​ត ក្លឹប Lame De Phnom Penh ក្លិប​Tom និង​ក្លិប​វេ​ស្ទើ​ន ដែលមាន​អត្ត​ព​លិ​ក​សរុប​ចំនួន ៣៩​នាក់ (​កីឡាការិនី ៨​នាក់ និង​កីឡាករ ៣១​នាក់​)​ប្រកួត​ក្នុង ៣​វិញ្ញាសារ​។

​ចំពោះ​លទ្ធផល​ការប្រកួត​វិញ​លើ​វិញ្ញាសា​ដាវ​កាប់​ចម្រុះ​ឯកត្តជន​មេដាយមាស​បាន​លើ​កីឡាការិនី​ឆាយ​លីន​សី​មេដាយប្រាក់​បាន​លើ​កីឡាការិនី សន និ​ច និង​មេដាយសំរិទ្ធ​បាន​លើ​កីឡាករ ជន ចំ​រ៉ុង និង​កីឡាករ ជន ចំរើន ។ វិញ្ញាសា​ដាវ​តូច​ចម្រុះ​ឯកត្តជន​មេដាយមាស​បាន​លើ​កីឡាករ ខឿន ទី​ម៉ា មេដាយប្រាក់​បាន​លើ​កីឡាករ មាស គីម​ឡេង និង​មេដាយសំរិទ្ធ​បាន​លើ​កីឡាការិនី យី លី​ណា និង​កីឡាករ ភារ​ក្ស ភា​រិ​ន ។​

​ចំណែក​វិញ្ញាសា​ដាវ​ធំ​ចម្រុះ​ឯកត្តជន​មេដាយមាស​បាន​លើ​កីឡាករ សារឿន ស័ក​នុ មេដាយប្រាក់​បាន​លើ​កីឡាករ សុខ ច័ន្ទ​រិទ្ធី និង​មេដាយសំរិទ្ធ​បាន​លើ​កីឡាករ ថង ទាំង​ជីន និង​កីឡាករ រ៉ា ណា​ថា​ន់​៕

អត្ថបទដែលជាប់ទាក់ទង