ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនមេខ្យល់​ជនជាតិខ្មែរ​ចំនួន​០២​នាក់ទៅតុលាការ ករណី នាំ​ប្រជាពលរដ្ឋ​វៀតណាម​ចំនួន​០៣​នាក់ ឆ្លងដែន​ខុសច្បាប់​ចូលមកក្នុង​ខេត្តកំពត​

54

កំពត ៖ មេក្លោង​២​នាក់ ជំនាញ​នាំ​ប្រជាពលរដ្ឋ​ឆ្លងដែន​ខុសច្បាប់​ពី​ប្រទេស​វៀតណាម ចូលមក​កម្ពុជា​តាម​ខេត្តកំពត ត្រូវ​កម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែនគោល​លេខ ៦០១ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត នៅ វេលា​ម៉ោង​៣​ទាបភ្លឺ ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។​
ស្ន ង​ការ​នគរបាល​ខេត្តកំពត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ថា មេខ្យល់​ទាំង​២​នាក់ ដែល​ជំនាញ​នាំ​ប្រជាពលរដ្ឋ​ឆ្លងដែន​ខុសច្បាប់​នេះ ត្រូវបាន​ចាប់​ខ្លូន​នៅ​ចំណុច​ភូមិ​កោះ​ចំការ ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច​។​

​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ មេខ្យល់​ទាំង​២​នាក់​នេះ​ឈ្មោះ ហុន ថន អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​កោះ​ចំការ ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច និង​ឈ្មោះ ហុន វី​ក អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច​។​
ក្នុងនោះ​កម្លាំង​នគរបាល​ក៏បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៣​នាក់​ផងដែរ ដែល​លួច​ឆ្លងដែន​ខុសច្បាប់ តាមរយៈ​មេខ្យល់​ខាងលើ​។ តាម​ការសាកសួរ​ជនជាតិ​វៀតណាម​នោះ បាន​បញ្ជាក់ថា ខ្លួន​ត្រូវបាន​មេខ្យល់​នាំ​ឆ្លងដែន​ខុសច្បាប់​ចូល​កម្ពុជា​ប្រាកដ​មែន​។​
បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​បានប្រគល់​ជនជាតិ​វៀតណាម ជូន​យោធា​ការពារ​ព្រំដែន​វៀតណាម ហើយ​បាន​សំណូមពរ​ភាគី​វៀតណាម ក្រោយពី​ធ្វើ​ច​ត្តា​ឡី​ស័ក​រួច សូម​ផ្ដល់ព័ត៌មាន​អំពី​លទ្ធផល​នៃ​ការធ្វើ​តេស្ដ​មក​កម្ពុជា​វិញ​។ ចំណែក​មេខ្យល់​ជនជាតិខ្មែរ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​។​
សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ពង្រឹង​ការងារ​គ្រប់ គ្រង​ការឆ្លង​ដែន​តាម​បន្ទាត់​ព្រំដែន​ប្រទេស​យ៉ាង​តឹងរឹង​បំផុត ដើម្បី​ការពារ និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ពី​ប្រទេសជិតខាង​។ រាល់​ការចេញចូល​តាម​ព្រំដែន​ទាំងអស់ គឺ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ដោយ​គ្មាន​ការលើកលែង​នោះឡើយ​។​
ពាក់ព័ន្ធ​ការចាប់ខ្លួន​មេខ្យល់​នាំ​ពលករ​ខុសច្បាប់​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បានចេញ​អនុក្រឹត្យ​ដក​ស័ក្ដិ និង​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ អធិការនគរបាល​ស្រុក​កំរៀង ខេត្តបាត់ដំបង​ម្នាក់​ផងដែរ ឈ្មោះ គឹម ពន្លក ដែល​បាន​ដោះលែង​ខ្យល់​ត្រឡប់​ទៅវិញ ក្រោយ​ទទួលបាន​លុយ​ចំនួន​ពី​ការ​សូកប៉ាន់​។ រហូតមកដល់​ពេលនេះ អតីត​អធិការ​ស្រុក​កំរៀង ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ហើយក៏​ត្រូវ​តុលាការ​ឃុំខ្លួន​ផងដែរ​៕ .​សំរិត​

អត្ថបទដែលជាប់ទាក់ទង