ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្ស័យបែកថ្នាំ ជនជាតិបរទេស១រូប ត្រូវបានប្រជាពលរដ្ឋ ឃាត់ទុក ខ្លាចលោតទឹក ពីលើស្ពាន

80

ភ្នំពេញ៖ នារីជនជាតិបរទេស១រូប សង្ស័យបែកថ្នាំរវើលវវាយ បានដើរពីវត្តភ្នំ ​រហូតមកដល់ទឹកដី ខណ្ឌច្បារអំពៅ ភូមិច្រាំងបាក់ ដោយខ្លាចនារីរងគ្រោះ លោតទឹក ទើបប្រជាពលរដ្ឋនំាគ្នា ឃាត់ខ្លួនទុក រងចាំសមត្ថកិច្ច យកទៅប៉ុស្តិ៍​បូលីស ដើម្បីសួរនាំ ។

ហេតុការណ៍នេះ ដែលបង្ក​ការភ្ញាក់ផ្អើលនេះ កើតឡើង​នៅវេលាម៉ោង​៣៖៣២នាទី រំលង់អាធ្រាត្រឈានចូល ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ២០១៨ ​ដោយតាមការបញ្ជាក់ ពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា គេឃើញនារី​បរទេសម្នាក់ ​បានដើរ​ជើងទទេ ​កណ្ដាល​ថ្នល់ រហូត​ទាល់តែរលាត​ ដាច់​បាតជើង ចេញឈាម និង​រវើរវាយ តាំងពីម្ដុំវត្តភ្នំ​ ខណ្ឌដូនពេញ​ ​រហូតដល់​ស្ពាន អាកាស​ក្បាលថ្នល់ រួចរត់សំដៅ​ឡើងទៅ​លើ ស្ពាន​ព្រះមុនីវង្ស (ស្ពានច្បារអំពៅថ្មី) ពេលនោះ​ ត្រូវប្រជាពលរដ្ឋ នំាគ្នាដេញចាប់ព្រោះខ្លាច នារីរងគ្រោះ លោតទឹកទន្លេ ខណៈដែលនារីបរទេសនេះ នៅតែបន្តស្រែក​ និងរើបម្រះយ៉ាងខ្លាំង តែប្រជាពលរដ្ឋ មិនព្រមលែងដែល ​។

ប្រភពបន្តថា រហូតអស់រយៈពេលច្រើនម៉ោង ដោយនារីរងគ្រោះ ហាក់មានភាពរវើរវាយ និងមានភាពភ័យខ្លាច ណាមួយ​សមត្ថកិច្ចមូលដ្ឋាន ពុំមានការឈឺឆ្អាលទៀតនោះ ប្រជាពលរដ្ឋ ក៏បាន​ហៅកង់បី ​ដឹកនារីរងគ្រោះ ទៅ​​នាយកដ្ឋាន​អន្តោប្រវេសន៍​​ ដើម្បីរក្សាសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង