ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីឃាតកម្មសម្លាប់មនុស្សផ្តាច់ពូជ៖ មិនទាន់ទទួលបានពន្លឺ ទោះបីឃាត់ខ្លួនមនុស្ស៤នាក់មកសាកសួរក្តី

80


ក្រចេះ ៖ នៅថ្ងៃទី១៤ខែសីហានេះ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបញ្ជាក់ថា បន្ទាប់ពីឃាត់មនុស្ស៤នាក់សង្ស័យថា មានពាក់ព័ន្ធទៅនិងករណីឃាតកម្ម សម្លាប់មនុស្សផ្តាច់ពូជមួយគ្រួសារនោះ គឺនៅមិនទាន់ទទួលបានពន្លឺ លើករណីឃាតកម្មនេះនៅឡើយទេ តែយ៉ាងណា កម្លាំងជំនាញនៅតែ បន្តការចុះស្រាវជ្រាវ រុករកវត្ថុតាងនៅនឹងកន្លែងកើតហេតុបន្ថែមទៀត។

ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា មនុស្ស៤នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌឃាត់ខ្លួន មកសាកសួរ បន្ទាប់ពីមានការសង្ស័យថា ពួកគេទាំងនេះមានពាក់ព័ន្ធ ទៅនឹងករណីឃាតកម្មសម្លាប់មនុស្សផ្តាច់ពូជមួយគ្រួសារ រួចដុតកម្ទេចសាកសពចោល ជាមួយនិងផ្ទះចំចម្ការបស់គ្រួសារជនរងគ្រោះ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ចថា ជារករណីអគ្គិភ័យឆេះផ្ទះ។

មនុស្សទាំង៤នាក់ ដែលត្រូវបានកម្លាំងនគរបាល ចាប់បានសម្រេចឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១២ សីហា គឺធ្វើឡើងក្នុងពេលដែលពួកគេ កំពុងតែស្នាក់នៅជុំគ្នា នៅលើកោះមួយក្បែរ នឹងផ្ទះរបស់គ្រួសារ រងគ្រោះចម្ងាយជិត១គីឡូមែត្រ ស្ថិតខាងក្រោយភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ក្រោយពីមានការចុះស្រាវជ្រាវ នៅកន្លែងកើតហេតុរយៈពេល១ថ្ងៃ។
ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបញ្ជាក់ថា “រហូតមកទល់នឹងថ្ងៃទី១៤ សីហា នេះ ការសាកសួរពីកម្លាំងនគរបាលជំនាញ ទៅលើមនុស្សទាំង៤នាក់នេះ គឺនៅមិនទាន់ទទួលបានពន្លឺ លើករណីឃាតកម្មនេះនៅឡើយទេ តែយ៉ាងណាកម្លាំងជំនាញ នៅតែបន្តការចុះស្រាវជ្រាវរុករក វត្ថុតាងនៅនឹងកន្លែងកើតហេតុបន្ថែមទៀត”។

បើតាមសមត្ថកិច្ច ជនសង្ស័យទាំង៤នាក់នោះរួមមាន ទី១៖ឈ្មោះ ចឹក ណូ ភេទប្រុស អាយុ៥០ឆ្នាំ ទី២៖ឈ្មោះ ចឹក លឹមស្រេង ភេទ ប្រុស អាយុ២២ឆ្នាំ ទី៣៖ឈ្មោះ ចឹក ម៉ៅ ភេទប្រុស អាយុ៤៦ឆ្នាំ អ្នកទាំងបីរស់នៅភូមិបកអៀ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ និងទី៤៖ឈ្មោះ ម៉ៅ ញ៉ាញ់ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិ ក្បាល ឃុំជេសរជ្រៃ ស្រុកចំការលើ ខេត្តកំពង់ចាម។

គួរបញ្ជាក់ថា មូលហេតុដែលឈានឲ្យមានការចាប់ខ្លួនមនុស្ស៤នាក់ មកសាកសួរនេះ ក្រោយពីនគរបាលសង្ស័យថា ពួកគេទាំងនេះ អាចមានជាប់ពាក់ព័ន្ធ និងករណីឃាតកម្ម សម្លាប់មនុស្សយ៉ាងសាហាវ និងព្រៃផ្សៃបំផុតមួយ ទៅលើគ្រួសាររបស់ជនរងគ្រោះ អ្នកចម្ការរមួយគ្រួសារ មានគ្នា៤នាក់ រួមមាន ប្តី ប្រពន្ធ និងកូនប្រុសស្រី២នាក់ទៀត ដែលត្រូវបានជនដៃដល់វាយសម្លាប់ រួចដុតកម្ទេចសាកសព ជាមួយនិងផ្ទះឈើចាំចម្ការ របស់ជនរងគ្រោះ ដែលស្តិតនៅតំបន់ដាច់ស្រយាល ក្រោយភូមិប្អៀ ឃុំថ្មី ស្រុកចិត្របុរី​ កាលពីយប់ថ្ងៃទី៩ សីហា៕

អត្ថបទដែលជាប់ទាក់ទង