ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​រថយន្ត​ស្ទួ​ច​បុក និង​កិន​បែកក្បាល​ទាំង​មួក​ការពារ​ ស្លាប់​នៅ​កន្លែង​

65

​ភ្នំពេញ ៖ រថយន្ត​ស្ទួ​ច​ដឹក​សសរ​គ្រឹះ​មួយគ្រឿង បើក​បុក​ម៉ូតូមួយគ្រឿង ហើយ​កិន​បែកក្បាល​បុរសម្នាក់ទាំង​មួក​ការពារ​សុវត្ថិភាព ស្លាប់នៅ​កន្លែង ​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី ត្រង់​ថ្ងៃទី​១៩ ខែ កុម្ភៈ ឆ្នាំ​២០២១ នៅតាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ចំណុច​មុខ​វត្ត​កប់​ស្រូវ ក្នុងភូមិ​កប់​ស្រូវ​តូច សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

ជនរងគ្រោះ ដែល​ស្លាប់បាត់​បង់ជីវិត​ក្នុង​គ្រោះថ្នាក់​នេះ ឈ្មោះ ឈាន ឈឺ​ន​ហឺ អាយុ ១៨​ឆ្នាំ មាន​លំនៅ ភូមិ វិហារ​សួគ៌​ត្បូង ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ជិះ​ម៉ូតូ ម៉ាក MSX ពណ៌​សលាយ​ខ្មៅ​មួយគ្រឿង​ពាក​ផ្លាកលេខ ភ្នំពេញ​១GA.៣១៤៤ ។​

​ចំណែក​រថយន្ត​បង្ក ជា​រថយន្ត​ស្ទួ​ច​ដឹក​សសរ​គ្រឹះ ម៉ាក​នីសា​ន់ ពណ៌​ខៀវ​ពាក់​ផ្លាកលេខ ភ្នំពេញ​៣A.២៨៨៨ អ្នកបើកបរ បាន​រត់គេចខ្លួន​បាត់​ដោយ​ទុក​រថយន្ត​ចោល ។​

តាម​សាក្សី បាន​ឲ្យ​ដឹងថា នៅមុន​ពេល កើតហេតុ​ឃើញ យុវជន​រងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ខាងលើ ក្នុងទិសដៅ​ពី​លិចទៅ​កើត នៅពេល​មកដល់​ចំណុចកើតហេតុ រថយន្ត​ស្ទួ​ច​បាន​បើក​ចេញពី​ផ្លូវ​បេតុង​មកពី​ទិស​ខាងត្បូង មក​បុក​និង​កិន អ្នកបើកបរ ម៉ូតូ​បណ្តាលអោយ​បែកក្បាល ស្លាប់​នៅ​កន្លែង ។​

​បន្ទាប់ពី​បង្ក​គ្រោះថ្នាក់​រថយន្ត​បាន​បើក​គេច​ទៅ​ទិស​ខាងលិច រួច​ក៏បាន​បត់​ចូល​តាមផ្លូវ​លំបាន​ប្រមាណ​កន្លះ​គីឡូម៉ែត្រ ក្នុងភូមិ​កប់​ស្រូវ​ធំ មាន​រោងការ​មួយ​កណ្តាលផ្លូវ​ក៏បាន​ឈប់​រថយន្ត​រត់គេចខ្លួន​បាត់​។​

នគរបាល​មូលដ្ឋាន​ ចុះទៅ​វាស់វែង​រួច​នាំយក​រថយន្ត​និង​ម៉ូតូ​បញ្ជូន ទៅកាន់​ការិយាល័យ ដើម្បី​ដោះស្រាយ ។

អត្ថបទដែលជាប់ទាក់ទង