ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល និង​សាលា​រាជធានី​ភ្នំពេញ អំពាវនាវ​សូម​ឲ្យ​អ្នក​ចូល​ក្លិប N8 ពី​ចាប់​ថ្ងៃទី​៤ ដល់ ១៩ ខែកុម្ភៈ និង​អ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ធ្វើ​ច​ត្តា​ឡី​ស័ក និង​ធ្វើតេស្ត​កូ​វីដ​១៩ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​

58

 

​ភ្នំពេញ : ក្រសួងសុខាភិបាល និង​សាលា​រាជធានី​ភ្នំពេញ អំពាវនាវ​សូម​ឲ្យ​អ្នក​ចូល​ក្លិប N8 ពី​ចាប់​ថ្ងៃទី​៤ ដល់ ១៩ ខែកុម្ភៈ និង​អ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ធ្វើ​ច​ត្តា​ឡី​ស័ក និង​ធ្វើតេស្ត​កូ​វីដ​១៩ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​
​អនុវត្តតាម​ប្រសាសន៍​របស់​សម្តេចនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ក្នុងឱកាស​ថ្លែង​សារ​ជូន​ជនរួមជាតិ​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ក្រសួងសុខាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចូល​កម្សាន្ត​នៅ​ក្លិប N8 ចាប់ពី​ថ្ងៃទី​០៤ ដល់ ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ និង​អ្នក​ដែល​ពាក់ព័ន្ធ​ករណី​វិជ្ជមាន​ក្នុង ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ និង​ធ្វើតេស្តរ​កកូ​វីដ​១៩ ជា​ចាំបាច់ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​។​

​ការអំពាវនាវ​នេះ ធ្វើឡើង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ និង​បងប្អូន​ដែល​បាន​ចូល​ក្លិប N8 នៅ​ម្តុំ​ស្តា​ត​អូឡាំពិក និង​អ្នក​ជាប់​ពាក់ព័ន្ធ ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ចូលរួម​សហការ​ក្នុងការ​ឈានទៅ​បិទ​បញ្ចប់ ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ឲ្យ​បាន​ឆាប់​។​

​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា សូម​ប្រជាពលរដ្ឋ​គ្រប់លំដាប់​ថ្នាក់​ដែលមាន​ពាក់ព័ន្ធ​នឹង ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ក៏ដូចជា​ពាក់ព័ន្ធ​នឹង​ក្លិប N8 ឬ​ពាក់ព័ន្ធ​ជាមួយ​ករណី​វិជ្ជមាន កូ​វីដ​១៩ នៃ​ព្រឹត្តិការ​សហគមន៍ ២០​កុម្ភៈ សូមមេត្តា​រួសរាន់​ទៅពិនិត្យ​សុខភាព និង​យក​សំណាក នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ ហើយ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ ជា​កំហិត ធ្វើ​ដូច្នេះ​ដើម្បី​ចូលរួម​ទប់ស្កាត់ នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ឆ្លង​ចូល​សហគមន៍​ក្នុង​រាជធានី​ភ្នំពេញ​។​

​សូមជម្រាបថា សម្តេចនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បានប្រកាស​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ចូល​សហគមន៍ ជា​លើក​ទី​៣ ដោយ​លោក​បាន​ប្រសិទ្ធ​នាម​ព្រឹត្តិការណ៍​នេះ​ថា​ជា ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ហើយ​ចំណុច​ចាប់ផ្តើម នៃ​ការរីក​រាល់ដាល​ឆ្លង​សហគមន៍​នេះ ផ្តើមឡើង​នៅ​ក្លិប N8 ដែលមាន​ទីតាំង​ស្ថិតនៅ​ម្តុំ​ស្តា​ត​អូឡាំពិក​។​

​សម្តេចនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​បញ្ជាក់ថា ត្រឹមតែ​ជាង​១០​ម៉ោង​ប៉ុណ្ណោះ ក្រសួងសុខាភិបាល​បាន​រកឃើញ​ការឆ្លង​កូ​វីដ​១៩ ចូល​សហគមន៍​ក្នុង​ទ្រង់ទ្រាយ​ធំ រហូតដល់​៣២​ករណី ដែលជា​ករណី​មិន​ធ្លាប់មាន នៅក្នុង​ប្រទេស​កម្ពុជា​។ សម្តេចនាយក​រដ្ឋមន្ដ្រី បាន​អំពាវ​នា​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ អនុវត្តន៍​នូវ​វិធានការ​ការពា​កូ​វីដ​១៩ ៣​ការពារ និង​៣​កុំ ដើម្បី​ឈានដល់​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ឲ្យ​បាន​ឆាប់ ៕

អត្ថបទដែលជាប់ទាក់ទង