ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណី​ជួញដូរ​គ្រឿងញៀន នៅ​កៀនស្វាយ​ប៉ូលិស បង្ក្រាបបាន​២​នាក់ តែ​រត់​រួច​ម្នាក់​

54

 

​កណ្ដាល​៖​លោក​អធិការ​ប៉ូលិស​ស្រុក​កៀនស្វាយ​ព្រុំ សំណាង បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២១​ខែកុម្ភៈ​នេះ​ថា ករណី​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​)​នៅ​ចំណុច​៖​ភូមិ​ជ្រោយ​ដង ឃុំ សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​កាលពី​ម៉ោង​ជិត​៩​យប់​នា​ថ្ងៃទី​២០​ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ​
ជ​នស​ង្ស័​យៈ ០៣ ៖​ទី​១-​ឈ្មោះ យ៉ាង ឧ​ត្ត​ម (​អ៊ីង​) ភេទ​ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ពុំ​ពិតប្រាកដ​
​មាន​ទីលំនៅ​ភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ។​(​ឃាត់ខ្លួន​)
​ទី​២-​ឈ្មោះ ពុំ កា​ណុន ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ជនជាតិខ្មែរ​
​មុខរបរ​ពុំ​ពិតប្រាកដ​
​មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ (​ឃាត់​ខ្កួ​ន​)​និង​ទី​៣-​ឈ្មោះ សាត់ ប៊ុនធឿន​(​ទក​) ភេទ​ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ពុំ​ពិតប្រាកដ​
​មាន​ទីលំនៅ​ភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​(​រត់គេចខ្លួន​)
វត្ថុតាង​ចាប់យក​រួមមាន​៖
១ -​ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន​០៧​កញ្ចប់​តូច​(​មិនទាន់​ថ្លឹង​)
២-​ម៉ូតូ​០១​គ្រឿង​ម៉ាក​គុប​ជ្រុង ពណ៌​ទឹកប្រាក់ គ្មាន​ផ្លាត​លេខ​
៣- ទូរស័ព្ទ​ឌឹ​ដៃ​មួយគ្រឿង ម៉ាក់​NOKIA អ៊ិន​ចុច​ពិល​ព័​ណ​ខៀវ​
៤-​សម្ភា​រះ​វិច​ខ្ចប់ ប្រើប្រាស់​មួយចំនួន​។​
លោក​អធិការ​បន្តទៀតថា​នៅ​ថ្ងៃខែ​ឆ្នាំ​និង​ម៉ោង​កើតហេតុ​ខាងលើ​ដោយ​ទទួល​ព័ត៌មាន​ពី​
​ប្រជាពលរដ្ឋ​ល្អ​បានផ្តល់​ព័ត៌មាន​ប្រាប់ កម្លាំង​សម​ត្ត​កិច្ច​ថា ៖ មាន​សកម្មភាព ជួញដូរ​និង​ប្រើប្រាស់​គ្រឿង​ញឿ​ន​(​ម៉ា​ទឹកកក​)​នៅ​ចំណុចកើតហេតុ​ខាងលើ​។​
ក្រោយពី​ទទួល​ព័ត៌មាន​បាន​ភ្លាម កម្លាំង​សម​ត្ត​កិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំរោង​ធំ សហ​ការណ៍​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ បាន​ចុះ​ទៅដល់​ចំណុចកើតហេតុ ឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ ពុំ កា​ណុន ភេទ​ប្រុស​និង​ឈ្មោះ យ៉ាង ឧ​ត្ត​ម (​អ៊ីង​)​ភេទ​ប្រុស រួម​និង​វត្ថុតាង​ថ្នាំញៀន​ចំនួន​០៧​កញ្ចប់​តូច​នឹង​សម្ភា​រះ​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត ។ ចំណែក​ជនសង្ស័យ ឈ្មោះ​សាត់ ប៊ុនធឿន ហៅ ទក​ភេទ​ប្តុ​ស​រត់​គេចខ្លួនបាត់ រួច​កំលាំង​ក៏បាន​ប​ញ្ចូ​ន​ជនសង្ស័យ ទង​ពីរ​នាក់ រួម​ហ្នឹង​វត្ថុតាង​មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំរោង​ធំ​ដើម្បី​សួរនាំ ។​
នៅ​ចំពោះមុខ​សម​ត្ត​កិច្ច​ជនសង្ស័យ​បាន​សារភាពថា វត្ថុតាង​ថ្នាំញៀន​ចំនួន​០៧​កញ្ចប់​តូច​ខាងលើ គឺជា​ថ្នាំញៀន​របស់​ពិតប្រាកដ​មែន ហើយ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ សាត់ ប៊ុនធឿន (​ទក​)​ចំនួន​១០០០០០៛(​ដប់​មុ​ឺ​ន​រៀល​)​ពិតប្រាកដ​មែន​ដោយ​ខ្លួន​បាន​ទិញ​ដើម្បី​យកទៅ​វិច​ខ្ចប់ លក់​បន្ត នៅពេល​កំពង់​វិច​ខ្ចប់​បំរុង​និង​ចេញ​យកទៅលក់​ឲ្យ​គេ​ក៏ត្រូវ​សម​ត្ត​កិច្ច​ឃាត់ខ្លួន​តែម្តង​។​
​រួច កម្លាំង​សម​ត្ត​កិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទាំងពីរ​នាក់ រួម​ហ្នឹង​វត្ថុតាង បាន មកកាន់​ផ្នែក​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​បន្ត​និតិ​វិធី​។ និង​សុំ​គោលការណ៍​តាម​ស្រាវជ្រាវ​តាមរក​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សាត់ ប៊ុនធឿន​(​ទក​)​ភេទ​ប្រុស​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទដែលជាប់ទាក់ទង