ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទេសចរណ៍​ប្រកាស​ឱ្យ​បន្ត​ផ្អាក​អាជីវកម្ម KTV ក្លឹប​កម្សាន្ត និង​ស្នើ​ដល់​រដ្ឋបាល​រាជធានី​-​ខេត្ត​ត្រួតពិនិត្យ​ការងារ​នេះ​ឱ្យបាន​ជាប់​ជាប្រចាំ​

77

 

​ភ្នំពេញ ៖ ដើម្បី​បន្ត​យ៉ាងសកម្ម​ក្នុងការ​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ពិសេស​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ នា​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ក្រសួងទេសចរណ៍​បានប្រកាស​ប្រាប់​មូលដ្ឋាន​អាជីវកម្ម KTV ក្លឹប​កម្សាន្ត (​ខារ៉ាអូខេ រង្គសាល ឌី​ស្តូ​តែ​ក និង​បៀរហ្គាឌិន​) ត្រូវ​បន្ត​ការផ្អាក​សកម្មភាព​អាជីវកម្ម​ឱ្យបាន​ខ្ជាប់​ខ្លួន​រហូតដល់​មានការ​សម្រេច និង​សេចក្ដីជូនដំណឹង​ថ្មី​។​

​ក្រសួងទេសចរណ៍​ក៏បាន​ជម្រាបជូន​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ត្រូវ​បន្ត​ជំរុញ​ការបិទ និង​ត្រួតពិនិត្យ​មូលដ្ឋាន​អាជីវកម្ម KTV ក្លឹប​កម្សាន្ត (​ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក និង​បៀរហ្គាឌិន​) ទាំងនេះ ឱ្យបាន​ម៉ឺង​មាត់​ជាប់​ជាប្រចាំ ដោយ​អនុវត្តតាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល​ឱ្យមាន​ប្រសិទ្ធភាព​៕

អត្ថបទដែលជាប់ទាក់ទង