ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ជា​អធិប​តិ​ក្នុង​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​ជួសជុល​គោ​បុ​រៈ​ខ្លោងទ្វារ​អង្គរធំ​សៀមរាប​(​ហៅ​ខ្លោងទ្វា​តា​កាវ​)​ដែល មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង

57

 

​សៀមរាប​៖ ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​ជួសជុល​គោ​បុ​រៈ​ខ្លោងទ្វារ​អង្គរធំ សៀមរាប (​ហៅ​ខ្លោងទ្វា​តា​កាវ​) ស្ថិតនៅ​ប៉ែក​ខាងលិច​នៃ​ទីក្រុង​អង្គរធំ​ដែល​តំបន់​ទេសចរណ៍​ប្រ​វត្ត​សាស្ត្រ ដោយមាន​សទ្ធា​ជ្រះថ្លា​យ៉ាង​មុតមាំ​របស់លោក​ជំទាវ​ឧកញ៉ា នាងវិសាខា អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាស​ឧបត្ថម្ភ​ក៏​កិត្តិ​បណ្ឌិត សៀង ចាន់​ហេង (​អគ្គនាយិកា​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ នា​រសៀល​ថ្ងៃទី​២១ ខែកុម្ភ​: ឆ្នាំ​២០២១​នេះ​។
ក្រោម​អធិបតីភាព​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​។ នៅក្នុង​ពិធីបួងសួង​នោះ ក៏​មានការ​និមន្ត​នឹង​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​សំណាក់ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោក ស្រី អភិបាលរង​ខេត្តសៀមរាប មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​។
លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​បួងសួង​ឲ្យ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូម​សម្តេច​ទាំង​ទ្វេរ​មាន​សុខ​ភាពល្អ ដើម្បី​បន្ត​ដឹកនាំ​កម្ពុជា​ឆ្ពោះទៅរក​ការអភិវឌ្ឍន៍​បន្ថែមទៀត និង​ជូនពរ​ដល់​ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា និង​រដ្ឋសភា ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស សូម​ឲ្យ​ជួប​សេចក្តីសុខ សន្តិភាព និង​សេចក្តីចម្រើន​គ្រប់ៗ​គ្នា​ជា​រៀងរហូត​។ ការ​ប្រារព្ធ​ធ្វើ​ពិធី​នេះ​ឡើង​បាន ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព ជាពិសេស បង្ហាញ​ពី​ទឹកចិត្ត របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត គោរព​ស្រឡាញ់​ប្រ​ណិ​ប​ត្តិ ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ ដើម្បី​ថែរក្សា​ការពារ​វិស័យ​ព្រះពុទ្ធសាសនា ឱ្យ​កាន់​តែមាន​ភាពរុងរឿង​និង​រីកចំរើន​។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ត្រូវគោរព​និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍ រក្សា​គម្លាត​សង្គម និង​វិធានការ​នានា​តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល នឹងត្រូវ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ក្នុងការ​បង្ការ និង​ការពារ​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ខណៈពេលដែល​ពិភពលោក​កំពុង​ប្រឈមមុខ​នឹង​ការ​រា​ត្បា​ត​យ៉ាងខ្លាំង​ដោយសារ​ជម្ងឺ​មួយ​នេះ​។
ក្នុងឱកាស​នោះ លោកជំទាវ​ឧកញ៉ា នាងវិសាខា អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាស​ឧបត្ថម្ភ​ក៏​កិត្តិ​បណ្ឌិត សៀង ចាន់​ហេង (​អគ្គនាយិកា​ក្រុមហ៊ុន ហេង អភិ វឌ្ឍន៍ មាន​ប្រសា​ស​ន៏​ថា ខ្លោងទ្វារ​តា​កាវ គឺជា​ខ្លោងទ្វារ​មួយ​ក្នុងចំណោម ខ្លោងទ្វារ ទាំង​៥ នៃ​ក្រុង​អង្គរធំ ដែល​ស្ថិតនៅ​ទិស​ខាងលិច នៃ​ប្រាសាទ បាយ័ន​។ ដោយសារ​អាយុកាល អាកាសធាតុ សង្គ្រាម កង្វះ​ការថែទាំ និង​ការ​ដុះដាល​នៃ​ដើមឈើ បណ្តាលឱ្យ​រូបចម្លាក់​បង្កាន់ដៃ​យក្ស និង​ទេវតា ជាច្រើន​ដួលរលំ ហើយក៏​បានធ្វើឱ្យ​រចនា​សម្ពន្ធ របស់​ខ្លោងទ្វារ​មួយ​ភាគ​ធំ ពិសេស​រូប​ដំរី​ទាំង​៤ បាន​រង​នូវ​ការខូចខាត​ជាខ្លាំង ដែល​តម្រូវឱ្យ​មានការ​ជួសជុល ដើម្បី​សង្គ្រោះ និង​អភិរក្ស​។
សូមបញ្ជាក់ថា​៖ កន្លងមក​កាលពី​ខែមេសា​ឆ្នាំ​២០២០ លោកជំទាវ​ឧកញ៉ា អគ្គនាយិកា​នៃ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ បានប្រកាសថា ខ្លួន​បានផ្ដល់​ថវិកា ដល់​អាជ្ញាធរ​ជាតិ​អប្សរា ប្រមាណ​៣០​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​ជួសជុល​ខ្លោងទ្វារ ចូល​បរិវេណ​ក្រុង​អង្គរធំ ពី​ខាងលិច ឬ​ហៅថា ខ្លោងទ្វារ​តា​កាវ ស្ថិតនៅ​សង្កាត់​គោកចក ក្រុង​សៀមរាប​។ ការឧបត្ថម្ភ​ថវិកា​នេះ ធ្វើឡើង​ស្របពេល ដែល​លោកជំទាវ​ឧកញ៉ា អគ្គនាយិកា បាន​អញ្ជើញ​មក​ទស្សនា​សមិទ្ធផល​នានា ដែល​បាន ជួយ​ជួសជុល​កម្ល​ង​មក រួមមាន​ប្រាសាទ​កណ្ដាល​ស្រះស្រង់ និង​ជួសជុល​រហាត់ទឹក​នៅក្នុង​រមណីយដ្ឋាន​អង្គរ​ជាដើម​៕. សំរិត​

អត្ថបទដែលជាប់ទាក់ទង