ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ គន់ គីម បានអញ្ជើញជួបសំណេះសំណាលជាមួយបង ប្អូនអតីតយុទ្ធជនចំនួន ២០០ គ្រួសារ នៅទីបញ្ជាការដ្ឋាន​តំបន់ប្រតិបត្តិការសឹករងខេត្ត កោះកុង

68

(កោះកុង​) ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុក បេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាអមដំណេីរ​ដោយ​ លោកជំទាវ​ មិថុនា​ ភូថង​ អភិបាល​នៃគណអភិបាល ខេត្ត​កោះកុង​ បានអញ្ជើញជួបសំណេះសំណាលជាមួយបង ប្អូនអតីតយុទ្ធជនចំនួន ២០០ គ្រួសារ នៅទីបញ្ជាការដ្ឋាន​តំបន់ប្រតិបត្តិការសឹករងខេត្ត កោះកុង​ នារសៀលថ្ងៃទី២២​ ខែកុម្ភៈ​ ឆ្នាំ ២០២១។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញេីសួរសុខទុក្ខពី​សម្តេច​តេជោ​ ប្រធានសមាគម​ អតីត​យុទ្ធជន​កម្ពុជា​ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត​ ជូនដល់បងប្អូន​សមាជិកអតីត​យុទ្ធជន​ទូទាំងខេត្ត​កោះកុង​ សម្តេចបានវាយតម្លៃខ្ពស់ចំពោះការធ្វេីពលិកម្មគ្រប់បែប យ៉ាងរបស់បងប្អូនអតីត​យុទ្ធជន​ក្នុងបុព្វហេតុសុខសន្តិភាព របស់ប្រទេសជាតិទាំងមូល​។ ឯកឧត្តម​ ក៏បាន
អរគុណចំពោះ​ថ្នាក់ដឹកនាំ​ សមាគម​អតីត​យុទ្ធជន​ ក្រុងស្រុក​ ខេត្ត​ និងសាខាឃុំ​ សង្កាត់​ដែលបានយកចិត្តទុកដាក់មេីលថែបងប្អូនអតីត​យុទ្ធជន​យេីង​ និងសូមអោយខេត្តខិតខំគ្រប់គ្រងដីសម្បទានសម្រាប់អតីត​យុទ្ធជន​ អោយបានល្អ​ដេីម្បីទុកសម្រាប់ដោះ ស្រាយជូនបងប្អូនយេីងជាបន្តទៀត​ និងបន្តដោះស្រាយជីវភាពបងប្អូនយេីងដែលជួបលំបាកអោយទាន់ពេលវេលា។
ជំនួសមុខសម្តេច​ពិជ័យ​សេនា​ ទៀ​ បាញ់​ អនុប្រធានសមាគម​អតីតយុទ្ធជន​កម្ពុជា​សូមជូនពរ បងប្អូនទាំងអស់សូមមានសុខភាពល្អ​ សេរីសួស្តី​ និងសុភមង្គល​ និងសុំអោយបងប្អូនយេីងត្រូវខិតខំរកស៊ី​ បង្ក បង្កើនផល លើកស្ទួយជីវភាពខ្លួនឲ្យប្រសើរឡើង ជំនះអោយបានផលវិបាកពីកូវីដ-១៩​ ត្រូវចេះជួយយកអាសារគ្នា ពេលមានទុក្ខធុរៈ​ ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានចែកជូន
បងប្អូនទាំង២០០គ្រួសារ​ដែលជាអំណោយ​របស់ សម្តេចទាំង ពីរក្នុងមួយគ្រួសារ​ អង្ករ​៣០គក្រ​ ឃីត១​ ភួយ១​ កន្ទេល១​ ធុងទឹក១​ ទឹក​ត្រី​១យួរ​ មី១០ កញ្ចប់​ ប្រេងឆា​២ដប​ អំបិល​២គក្រ​ ថវិកា​៨ម៉ឺន​រៀល​ ។ក្នុងនោះដែរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលតែងតែយកចិត្តទុកដាក់ដល់ពួកគាត់​ជាក់ស្តែង​ ថ្ងៃនេះ​ ក្នុងនាមសម្តេចទាំងពីរ​ ឯកឧត្តម​ បានចុះមកជួបបងប្អូនយេីងដោយផ្ទាល់។ ដោយ មេីលឃេីញការលំបាក​ របស់បងប្អូនដែលជួបការលំបាក​ ឯកឧត្តម​ ក៏បានចលនា​ថ្នាក់ ដឹកនាំជុំវិញខេត្ត​ ជួយសង់ផ្ទះអំណោយសម្តេចជូន១០ខ្នង។
ចំពោះអ្នកអត់ដីអ់ត់ផ្ទះ​ ១០១ គ្រួសារ​ សូមអោយខេត្តរៀបចំដីសម្បទាននៅត្រពាំងរូង ជូនបងប្អូនផងដែរ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានណែនាំឱ្យបងប្អូនបន្តយកចិត្តទុកដាក់ចំពោះបញ្ហាជំងឺកូវីដ-19 ដោយត្រូវអនុវត្តន៍តាមវិធានការណ៍​កាពារកូវីដ-១៩​ របស់​ សម្តេច​តេជោ​ គឺ​ ៣ការពារ​
-​ ពាក់ម៉ាស់
-​ លាងដៃ
-​ គម្លាតសង្គម​ គម្លាតបុគ្គល
៣កុំ​
-​ កុំចូលកន្លែងបិតជិត​ គ្មានខ្យល់ចេញចូល​ និងម៉ាស៊ីនត្រជាក់ច្រេីនពេក
-​ កុំទៅកន្លែងមានមនុស្សច្រេីន
-​ កុំប៉ះពាល់គ្នា​ កុំចាប់ដៃគ្នា​ កុំកៀកស្មា​ កុំឱបគ្នា
បងប្អូនទាំង២០០គ្រួសារ​ សូមបងប្អូនអនុវត្តឱ្យបានគ្រប់ៗគ្នា ។

អត្ថបទដែលជាប់ទាក់ទង