ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី ម៉ែន សំអន​៖ សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ប្រាសាទបុរាណ​កណ្តាល​ស្រះស្រង់ និង​រហាត់ទឹក​បុរាណ នៅក្នុង​រមណីយដ្ឋាន​អង្គរ សៀមរាប

48

​សៀមរាប ៖ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ប្រាសាទបុរាណ​កណ្តាល​ស្រះស្រង់ និង​រហាត់ទឹក​បុរាណ នៅក្នុង​រមណីយដ្ឋាន​អង្គរ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១១​កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​រសៀល ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១​។​
ឯកសារ​ប្រវត្តិ​ជាច្រើន​បាន​សរសេរ​ជា ស្រះស្រង់​បាន​សាងសង់ឡើង​នៅក្នុង​រជ្ជ កាល​ព្រះបាទ ជេ​ន្ទ្រ​វរ្ម័នទី​២ នា​ពាក់កណ្តាល​សតវត្សរ៍​ទី​១០ (​គ​.​ស ៩៤៤ ដល់ ៩៦៨) ដែល​ក្នុង​ឆ្នាំ​៩៥២ មាន​មន្ត្រីជាន់ខ្ពស់ ខាង​ពុទ្ធសាសនា​ឈ្មោះ Kavindrari Tatsara ដោយមាន​គំនិត​ស្តាប​ត្យ​កម្ម​ខ្មែរ បាន​ផ្តួចផ្តើម​ជីក​ស្រះ​នេះ​ឡើង ហើយ​បន្ទាប់មក​ត្រូវបាន​កែលម្អ​ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​នៅ​សតវត្សរ៍​ទី ១២ ដើម្បី​ឧទ្ទិស​ដល់​ពុទ្ធសាសនា​គ​.​ស​.១១៨១ ដល់ ១២១៨​។​
​ដោយឡែក រហាត់ទឹក​ដ៏​ធំ​ដែលមាន បណ្តោយ ១៨​ម៉ែត្រ កំពស់ ១២​ម៉ែត្រ អង្កត់ផ្ចិត​១១.៦​ម៉ែត្រ ត្រូវបាន​អនុវត្ត​ការជួសជុល​ដោយ​ក្រុម​អ្នកជំនាញ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដោយបាន​រក្សា​នូវ​រចនាបថ​បុរាណ​ទាំងស្រុង និង​រួមបញ្ចូល​នូវ​ស្ថាបត្យកម្ម​ទំនើប ដើម្បី​ធានាបាន​នូវ​ភាព​លក្ខណៈ​ដើម និង​ភាពរឹងមាំ​ធានាបាន​ការប្រើប្រាស់​យូរ អង្វែង​សម្រាប់​ជា​ប្រយោជន៍​សាធារណៈ​។​
​ទីតាំង​រហាត់ទឹក​ដ៏​ធំ នេះ​មាន​ប្រវត្តិ​តាំងពី​ទសវត្ស​ទី​៦០ ត្រូវបាន​កសាងឡើង​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មក ហើយ​អមដោយ​ផ្ទះ​ល​ម្លែ​កាយ​មួយ​នៅក្បែរនោះ​។ ប៉ុន្តែ ដោយសារ​សង្គ្រាម​នា​សម័យ​ខ្មែរក្រហម រហាត់ទឹក​នេះ ត្រូវបាន​រង​នូវ​ការខូចខាត​ស្ទើរ​បាត់​រូបរាង​ទាំងស្រុង​ទៅហើយ​។ នៅ​ចុង​ទស្សវត្ស​ទី​៨០ ដ្ឋ​បាល​ព្រៃឈើ​ខេត្ត​សៀម រាប បានធ្វើការ​សាងសង់រ​ហាត់​ទឹក នេះ​ឡើងវិញ ប៉ុន្តែ​មិនមាន​ផ្ទះ​ល​ម្ដែ​កាយ​ដូច​មុន​ទេ ដើម្បី​ទាញ​ទឹក​ពី​ស្ទឹង​សៀមរាប មក​ស្រោច ស្រព​កូនឈើ​នៅក្នុង​សួន​បណ្តុះ​កូនឈើ​ប្រាសាទតាកែវ ។​
ចំណែកឯ​ថវិកា​សម្រាប់​ចំណាយ​ក្នុងការ​ជួសជុល​នេះ គឺ​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់ លោកស្រី​ឧកញ៉ា​មហា​ឧបាសិកា​កិ​ត្ដិ​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុម ហ៊ុន​ហេង​អភិវឌ្ឍន៍ តាមរយៈ​ព្រះ​សទ្ធម្ម​ប្ប​កាស​នី​បណ្ឌិត តាត​មហា​ទី ព្រះគ្រូ​ចៅ អធិការ​វត្ត​ព្រះឥន្ទ​កោសា ដោយបាន​ទទួល ការគាំទ្រ​ពី​ប្រមុខ​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អាជ្ញាធរ​ជាតិ​អ​ប្សា​រា ដែល​ចំណាយ​ថវិកា​អស់​ប្រមាណ​ជាង ៦០​ម៉ឺន​ដុល្លារ សហរដ្ឋអាមេរិក ដោយ​បូក​រួមទាំង​ការជួសជុល​ខ្លោងទ្វា​តា​កាវ​ផងដែរ​។​
ក្នុងឱកាស​នោះ សម្រាប់​ប្រជាពលរដ្ឋ​ជាង ៧០០​គ្រួសារ ដែល​បាន​ចូលរួម​ទាំង ៣​កម្មវិធី រួមមាន​៖ ប្រជាពលរដ្ឋ​ក្រីក្រ ក្រុម​ជាង និង​កងកម្លាំង​ទាំងបី​ប្រភេទ បានទទួល​ថវិកា​និង​អំណោយ​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ​៕.
​សំរិត​

អត្ថបទដែលជាប់ទាក់ទង