ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ជាម ហ៊ីម និង​ឯកឧត្តម គួច ចំរើន បាន​ចូលរួម​ថវិកា​ចំនួន ២០,០០០ ដុល្លា សម្រាប់​កសាង​ទីលាន​ផ្នូរ​យុទ្ធជន​

71

 

​ព្រះសីហនុ​៖ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២៣ ខែ កុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ និង​ឯកឧត្ដម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​ប្រតិភូ​ខេត្ត​ព្រះសីហនុ ចូលរួម​កម្មវិធី​ទក្ខិណានុប្បទាន​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ កម្មាភិបាល​យុទ្ធជន ដែល​បាន​ពលី​អាយុជីវិត​ក្នុងសម័យ​សង្គ្រាម និង​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់ ទីលាន​ផ្នូរ​យុទ្ធជន ក្រោម​អធិបតីភាព​ដ៏៏​ខ្ពង់ខ្ពស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ស្ថិតនៅ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។​

​ក្នុងនោះ​ឯកឧត្តម ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ចូលរួម​ថវិកា​ចំនួន ២០,០០០ ដុល្លា (​ម្ភៃ​ពាន់​ដុល្លារ​) សម្រាប់​កសាង​ទីលាន​ផ្នូរ​យុទ្ធជន​៕​

អត្ថបទដែលជាប់ទាក់ទង