ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុម​ឈ្មួញដឹកសត្វ​ឆ្កែ​ចំនួន​៦១​ក្បាល ​ចេញពី​សៀមរាប​ទៅ​កំពង់ចាម​ ត្រូវសមត្ថកិច្ចស្ទាក់ចាប់ ​យកមក​ការថែទាំ​សុខភាព និង​ធ្វើ​ច​ត្តា​ឡី​ស័ក

73

 

​ខេត្តសៀមរាប ៖ លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ដោយទទួលបានការចង្អុលបង្ហាញពីលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចាត់មន្ត្រីបច្ចេកទេស រួមមានលោក ភី ចាន់ធា លោក ព្រំ ពិសិដ្ឋ និងលោក អ៊ុ សុខេន សហការជាមួយស្នងការនគរបាលខេត្ត (ការិយាល័យចរាចរណ៍ផ្លូវគោក) បានឃាត់ចាប់សត្វសុនខ ចំនួន ៦១ក្បាល ដឹកតាមរថយន្តម៉ាកសាំយ៉ុង ផ្លាកលេខ 2S 2158 ចេញពីខេត្តបន្ទាយមានជ័យ ឆ្ពោះទៅខេត្តកំពង់ចាម។

សត្វសុនខទាំង ៦១ក្បាលនេះ មន្រ្តីជំនាញបសុពេទ្យ យកមករក្សាទុក ធ្វើចត្តាឡីស័ក តាមលក្ខណៈបច្ចេកទេស (ដោយសហការជាមួយអង្គការ Four Paws ) នៅស្ថានីយស្រាវជ្រាវសុខភាពសត្វ និងផលិកម្មសត្វទឹកវិល ។

លោក ព្រំ វិច បាន​ប្រាប់​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ​ថា ការឃាត់​បាន​សត្វ​ឆ្កែ​ជិន​៦​១ក្បាល​នេះ​ធ្វើឡើង​ដោយ​មន្ត្រី​ជំនាញ​ញ​បសុពេទ្យ នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប ។​

​លោក​បាន​លើកឡើងថា​ចំណាត់ការ​នេះ​ដោយមាន​កិច្ចសហការ​ជាមួយ​ក្រុមការងារ​អង្គការ Four Paws បាន​កំពុង​អនុវត្ត​វិធានការ​ថែទាំ​សុខភាព​សត្វ​សុនខ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៥៨​ក្បាល​នៅ​ស្ថាន​នី​យ​ស្រាវជ្រាវ​ផលិតកម្ម និង​បសុព្យាបាល​សត្វ​ទឹក​វិល ដោយ​មន្ត្រី​ជំនាញ​បាន​ចាក់​ថ្នាំ​ការពារ​ជំងឺ​ឆ្កែឆ្កួត និង​ការពារ​ជម្ងឺ DHPP ប្រើ​ថ្នាំ​កំចាត់​ចៃ ដោយ​Alprocide និង​ថ្នាំ​ទម្លាក់​ព្រូន​ដោយ Canex/Mebendazole ចាក់​មីក្រូ​ឆី​ប​/Animal ID ។

​ឥឡូវ​សត្វ​ឆ្កែ​ទាំងនេះ​បានប្រគល់​ទៅឱ្យ​អង្គការ Four Paws ជា​អ្នកគ្រប់គ្រង​និង​អនុវត្តន៍​និតិ​វិធី​បន្ត​។ សត្វ​ឆ្កែ​ទាំងនេះ​កំពុងតែ​ត្រូវបាន​ថែទាំ​សុខភាព និង​រៀបចំ​កន្លែង​ដាក់​ពួកវា​ឱ្យបាន​ត្រឹមត្រូវ បន្ទាប់មក​ក្រុមការងារ​របស់​អង្គការ​និង​ស្វែងរក​អ្នក​ដែល​ចង់​ចិញ្ចឹម​និង​ប្រគល់​ពួកវា​ទៅឱ្យគេ​ចិញ្ចឹម ប៉ុន្តែ​ក្នុងករណី​មិនទាន់​រក​អ្នក​ចិញ្ចឹម​បាន​អង្គការ​និង​បន្ត​មើលថែ​សត្វ​ឆ្កែ​ទាំងនេះ​បន្ត ដោយ​មិន​លែង​ពួកវា​ឱ្យ​ដើរ​ផ្តេសផ្តាស​នោះទេ​។

​ចំណាត់ការ​ខាងលើ​ក៏មាន​ការគាំទ្រ​ដោយ​ឯកឧត្តម តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ អភិបាលខេត្ត​សៀមរាប ធ្វើឱ្យ​មន្ទីរ​ក​សិ​ម្ម​ខេត្ត​សៀម​រា​ក៏​បានចេញ​សេចក្តីជូនដំណឹង​មួយ​លេខ​២៩​មក​ខ​.​សជណ ចុះ​ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ​២០២០ ស្តីពី​ការហាមឃាត់​ការធ្វើ​អាជីវកម្ម​ទិញ លក់ ពិឃាដសត្វ​សុនខ​(​ឆ្កែ​) ផងដែរ​

​គួររំលឹកថា ​កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​២៣ និង​១០​នាទី នៅ​ចំណុច​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ស៊ាំ​យ៉ុង ពាក់​ស្លាក​លេខ​:​ភ្នំពេញ​2S2158 បើកបរ​ដោយ​ឈ្មោះ ផាត សៀង​ហាក់ ចេញពី​ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅ​ខេត្តកំពង់ចាម បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ពិនិត្យឃើញ​ក្នុង​រថយន្ត​មាន​ដឹក​សត្វ​សុនខ​ចំនួន​៦១ក្បាល ធ្វើ​អាជីវកម្ម មន្ត្រីនគរបាល​ចរាច​រណ៍​ក៏បាន​បញ្ជូន​សត្វ​ឆ្កែ​ទាំង​នោះមក​មន្ត្រី​ជំនាញ​បសុព្យាបាល​៕

អត្ថបទដែលជាប់ទាក់ទង