ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ទៅតុលាការ

173

ភ្នំពេញ៖ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ហើយបានកសាងសុំណុំរឿង បញ្ជូនទៅតុលាការដើម្បចាត់ការតាមច្បាប់។

របាយការណ៍អាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញថា នៅវេលាម៉ោង១១:០០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ បានឃាត់ខ្លូនជនសង្ស័យ ០១នាក់ ឈ្មោះ ទឿម ប៊ុនថៃ ភេទប្រុស អាយុ ១៩ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញឿន រួម និងដកហូតបានក្រាមពណ៍សថ្លា ៤៣កញ្ចប់(ប្រភេទម៉ាទឹកកក) នៅចំណុច បន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លុះដល់វេលាម៉ោង០៥:២០នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ផ្សេងទៀត ពាក់ព័ន្ធករណីគ្រឿងញៀន ដូចជនសង្ស័យ ខាងលើ ផងដែរ នៅចំណុច មុខផ្ទះលេខ៣៩៧ ផ្លូវម៉ៃសេទុង សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ពួកគេទាំង ២នាក់ មាន ឈ្មោះ ម៉ោក សារ៉ាត់ ភេទប្រុស អាយុ ២៣ឆ្នាំ និងឈ្មោះ កាយ ប៊ុនហេង ភេទប្រុស អាយុ ១៨ឆ្នាំ។

បច្ចុប្បន្ន ពួកគេទាំង ៣នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿង បញ្ជូនទៅតុលាការដើម្បចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង