ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្ត​ព្រះសីហនុ ទទួលបាន​ម៉ាស​៣​ប្រភេទ​ចំនួន ១​លាន​៣១​ម៉ឺន​មាស់ របាំងមុខ ថ្នាំ​ផ្តាសាយ ម៉ាស៊ីន​វ៉ាស់​កំដៅ ទឹក​អាល់កុល អាវ​ពេទ្យ ទូរទស្សន៍​វាស់​កំដៅ ស្រោមដៃ ដែលជា​អំណោយ​របស់​មនុស្សធម៌​

47

 

​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ សីហនុ អញ្ជើញ​ទទួល អំណោយ​មនុស្សធម៌​ពី​សមាគម​មិត្តភាព​ប្រជាជន​ចិន ជាំ​ង​ស៊ូ នៅ​កម្ពុជា សមាគម​សហគ្រិន​ចិន​ជាំ​ង​ស៊ូ​នៅ​កម្ពុជា ក្រុមហ៊ុន ហៃ ឡាន ស៊ាន អ៉ិ​ន​វេស​ម៉ិ​ន ឯ​.​ក និង JIU QIAN GROUP ជូន​ដល់់​រដ្ឋបាលខេត្ត​ព្រះសីហនុ​សម្រាប់​ប្រើប្រាស់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីដ​-១៩ ដែល​កំពុង​រាតត្បាត​នៅ​ខេត្ត​ព្រះសីហនុ ។
អំណោយ​រួមមាន​÷
១. ម៉ាស​ធម្មតា ចំនួន ១,២០០,០០០ ម៉ាស​
២. ម៉ាស 3M ចំនួន ១០,០០០​ម៉ាស
៣. ម៉ាស KN95 ចំនួន ១០០,០០០​ម៉ាស
៤. របាំងមុខ ចំនួន ៣,០០០
៥. ថ្នាំ​ផ្តាសាយ ចំនួន ៤,០០០​ប្រអប់​
៦. ម៉ាស៊ីន​វាស់​កំដៅ ចំនួន ៤០០​គ្រឿង
៧. អាល់កុល​ចំនួន ៣,០០០​ដប
៨. អាវ​ពេទ្យ​ចំនួន ២,០០០​អាវ
៩. ទូរទស្សន៍​វាស់​កំដៅ​ចំនួន ២​គ្រឿង និង​
១០. ស្រោមដៃ​ចំនួន ១,៥០០ គូ ។​

​ក្នុងឱកាស​នោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះ សីហនុ បាន​ថ្លែងអំណរគុណ និង​អគុណ​ចំពោះ​សមាគម​មិត្ត​ប្រជាជន​ចិន​ជាំ​ង​ស៊ូ​នៅ​កម្ពុជា សមាគម​សហគ្រិន​ចិន​ជាំ​ង​ស៊ូ​នៅ​កម្ពុជា ក្រុមហ៊ុន ហៃ ឡាន ស៊ាន អ៉ិ​ន​វេស​ម៉ិ​ន ឯ​.​ក និង JIU QIAN GROUP ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ម៉ាស់ និង​សម្ភារ​មួយចំនួន​ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ ដើម្បី​យកមកប្រើ​ប្រាស់​បម្រើឱ្យ​ការងារ​ការពារ ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​-១៩ នៅ​ខេត្ត​ព្រះសីហនុ សកម្មភាព​នេះ​ជា​ទឹកចិត្ត​មនុស្សធម៌​របស់​សប្បុរ​សជន​សមាគម​មិត្តភាព​ប្រជាជន​ចិន ជាំ​ង​ស៊ូ នៅ​កម្ពុជា បាន​ឧបត្ថម្ភ​សម្ភារ​បម្រើឱ្យ​ការងារ​បង្ការ ទប់ស្កាត់​ជម្ងឺ​កូ​វីដ​-១៩ ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ ។

​ក្នុងឱកាស​នោះ ឯកឧត្តម​បានធ្វើ​ការណែនាំ​ឱ្យ​យក​សម្ភារ​ទាំងអស់នេះ​យកទៅ​ចែកជូន​មន្ត្រី​របស់​យើង​ដែល​កំពុង​នៅតាម​គោលដៅ ដើម្បី​ការពារ​ទប់ស្កាត់​ការឆ្លង​ជម្ងឺ​កូ​វីដ​-១៩ និង​ធ្វើការ​បែងចែក​ម៉ាស់​ទៅដល់​ក្រុង ស្រុក​ក្នុង​ខេត្ត​ព្រះសីហនុ​ឱ្យបាន​គ្រប់ ក្រុង ស្រុក ។

​ឯកឧត្តម អភិបាលខេត្ត​សង្ឃឹម និង​ជឿជាក់ថា និង​មាន​បងប្អូន​សប្បុរសជន​របស់​យើង​បន្ត​ជួយ​ឧបត្ថម​គាំទ្រ​ជា​សម្ភារ​ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ​ជា​បន្តទៀត ដើម្បី​បម្រើឱ្យ​ការងារ​បង្ការ ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីដ​-១៩ នៅ​ខេត្ត​ព្រះសីហនុ​ទទួលបាន​ជោគជ័យ ៕​

អត្ថបទដែលជាប់ទាក់ទង