ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារា​ស្រី​វ័យក្មេង សំណាង សុរិយា កំពុង​ចាប់យក ឱកាស​ទីផ្សារ​ខ្ពស់​ក្នុង​វិស័យ​សម្តែង​

108

 

ភ្នំពេញ​៖ ចំណាយពេល​ប្រឡូក​នៅក្នុង​អាជីព​សិល្បៈ​ត្រឹម​រយៈ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ​ស្រាប់តែ​តារា​សម្តែង​ស្រី​ស្រស់​សោភា កញ្ញា សំណាង សូរិយា កំពុង​ចាប់យក ឱកាស​ការងារ​សិល្បៈ​យ៉ាង​ណែន​ក្នុង ដៃ ។ មាន​ភាពយន្ត​ប្រមាណ​ច្រើនជាង​៥​រឿង​ហើយ​ដែល​តារា​ស្រី រូបនេះ​បាន​សម្តែង​ក្នុង​តំណែង​ជា​តួអង្គ​សំខាន់​ក្នុង​សាច់រឿង​ស្នាម​ស្នេហ៍​សមុទ្រ​រាម ។
តារា​សម្តែង​ស្រី សំណាង សូរិយា បាន​លើកឡើងថា ស្នាដៃ​ដែល​នាង​ចូលរួម​សម្តែង​មាន ទាំង​ភាពយន្ត​ខ្នាត​ធំ ភាពយន្ត​ភាគ ភាពយន្ត​អប់រំ​ខ្លី និង​ការថត​ឈុត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​។ ទោះជា​យ៉ាងណា​ឱកាស មិនមែន​ទទួលបាន​ដោយ​ចៃដន្យ​ឡើយ​ខណៈ រូប​សម្រស់ សមត្ថភាព អត្ត​ច​រិ​ក ពិសេស​ទេពកោសល្យ នៃ​ការសម្តែង​ដែលជា​ទុន​ដ៏​សំខាន់​សម្រាប់​វិស័យ​សិល្បៈ​គឺ​តារា​ស្រី​រូបនេះ​មាន​គ្រប់គ្រាន់ ដើម្បី​ចូលរួម​ក្នុង​វិស័យ​ស័​យ​សិល្បៈ​ដែល​បាននិងកំពុង​ប្រកួតប្រជែង​មួយ​នេះ​។​
តារា​ស្រី​រូបនេះ​បាន​បញ្ជាក់ថា​នាង​ចាប់ផ្តើម​បោះជំហាន​ចូលក្នុង​អាជីព​សម្តែង​ក្នុងអំឡុង​ខែកញ្ញា ឆ្នាំ​២០២០ មក​គឺ​នាង​ទទួលបាន​ឱកាស​ថត​ភាពយន្ត ប្រមាណ​៥​រឿង​កន្លងមកហើយ មានដូចជា​ភាពយន្ត​រឿង កូន​ខុស​គន្លង ប្រពន្ធដើម​ប្រពន្ធចុង រឿង​”​ច្បាស់លាស់ ជាដើម​ដែល​សុទ្ធសឹងតែ​ជា​ភាពយន្ត​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន​។ ពិសេស​ថ្មី​នេះ​នាង​ទើបនឹង​បញ្ចប់​ការសម្តែង​ក្នុង​ភាពយន្ត​ភាគ​ខ្នាត​វែង​របស់​ទូរទស្សន៍ PNN ដែល​ដឹកនាំ​ផលិត​ដោយ​សម្មិទ្ធ​ករ​ភាពយន្ត​ល្បីឈ្មោះ​លោកស្រី ពាន់​ភួង​បុប្ផា គឺ​រឿង ស្នាម​ស្នេហ៍​សមុទ្រ​រាម ដែល​នាង​សម្តែង​ជា​តួអង្គ​សំខាន់​មួយ​ក្នុង​ភាពយន្ត​ថ្មី​នេះ​។ នាង​ថា​ថ្មីៗ​នេះ​នាង​ក៏​ទើបនឹង​សម្រេចចិត្ត​ទទួលយក​ការសម្តែង​ក្នុង​ភាពយន្ត​ថ្មី​មួយ​បន្ថែមទៀត និង​ជា​ឱកាស​បន្ត​សំរុក​ការងារ​សិល្បៈ ដោយ​រំពឹងថា​ស្នាដៃ​ថ្មី​ចាស់​ទាំងអស់​នឹង​ជា​ចំណី​ចក្ខុ​របស់​ទស្សនិកជន ហើយក៏ ក្លាយជា​ឱកាស​មាស​សម្រាប់​នាង បន្ថែម​ប្រជាប្រិយភាព​លើ​វិស័យ​សិល្បៈ​ទី​៧​នេះ​ផងដែរ​។ នាង​ថា​ក្នុងការ​សម្តែង​នាង​អាច​សម្តែង​បាន​គ្រប់​ទម្រង់​នៃ​មិន​ថា​ជា​តួ​កាច​ឬ​ស្លូត​ឡើយ និង​អាច​បត់បែន​គ្រប់​ស្ថានភាព​នៃ​សាច់រឿង​ទៅ​តាន​ផលិតករ​តម្រូវ​នោះ​។ ទោះជា​យ៉ាងណា​នាង​ទទួលស្គាល់ថា​អ្នកគាំទ្រ​នាង​ចង់​ឲ្យ​នាង​សម្តែង​ជា​តួអង្គ​បែប​រឹងមាំ មិន​ទន់ជ្រាយ មាន​ម្ចាស់ការ ដូចជា​ការសម្តែង​ក្នុង​រឿង​ប្រពន្ធដើម​ប្រពន្ធចុង​នោះ​ជាដើម​។ ក្រៅពី​ការងារ​ជា​តារា​សម្តែង សំណាង សូរិយា​ក៏​ជាតា​រាស​ចម្រៀង​ម្នាក់​ផងដែរ​ដែល​ក្រោយពី​ពង្រឹងសមត្ថភាព ឆ្លងកាត់​ការហ្វឹកហាត់​នោះ​ជំហាន​ដំបូង​នាង​នឹង​បញ្ចេញ​បទ​ចម្រៀង Cover មួយចំនួន​ជាមុនសិន​មុន​ពេលដែល​បញ្ចេញ​បទ​ចម្រៀង​ថ្មី​Original Song នៅពេល​ដ៏​ខ្លី​ខាងមុខ ហើយ​នាង​ក៏​ប្រកាស​ក្នុង​ការបើក​ទទួលយក​ការងារ​ច្រៀង​ជា​តារាចម្រៀង​កុងត្រា​របស់​ផលិត​កម្មណា មួយ​ផងដែរ​ប្រសិនបើ​មាន​លក្ខខណ្ឌ​ត្រូវ​គ្នា​នោះ​។ ក្រៅពី​ក្លាយជា​តារា​សម្តែង និង​ត្រៀមខ្លួន​ជា​តារាចម្រៀង​នោះ នាង​ក៏​នឹង​ប្រកាស​បង្ហាញខ្លួន​ក្នុងនាម​ជាតា​រា​តំណាង​ផលិតផល និង​សេវាកម្ម​មួយចំនួន​ផងដែរ​សម្រាប់​ឆ្នាំនេះ ដែល​នាង​ចាត់ទុកថា​ជា​ជោគជ័យ​ដែល​មិន​នឹកស្មាន​ដល់​។
នាង​ថា​៖ នេះ​គឺជា​ឱកាស​ដែល​នាង​មិន​នឹកស្មាន​ដល់ ហើយ​ជាការ​បោះជំហាន​យ៉ាង​លឿន​ក្នុង​អាជីព​នេះ ប៉ុន្តែ​នាង​នៅតែ​បន្ត​ស្វែងយល់​បន្ថែម​ពី​ចំណុច​ខ្វះខាត ដើម្បី​បំពេញបន្ថែម​ដើម្បី​ឲ្យ​អាជីព​មួយ​នេះ​កាន់តែ​ល្អប្រសើរ​។ នាង​រំពឹង​ដែរ​ថា ស្នាដៃ​ថ្មី​ចាស់​ទាំងអស់​នឹង​ទទួល​បានការ ពេញចិត្ត​ច្រើន​ពី​ទស្សនិកជន ហើយ​នាង​ក៏​ទទួលយក​នូវ​មតិ​កែលម្អ​ដើម្បី​ស្ថាបនា​ខ្លួន ដើម្បី​ឲ្យ​ការងារ​សិល្បៈ​ទាំងមូល​រប ស់​នាង​កាន់តែ​ឈានឡើង ៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង