ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព អភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ យក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ទីតាំង​ចំនួន​៤ ក្នុង​ខណ្ឌ​ប្ញ​ស្សី​

74

 

​ភ្នំពេញ​៖​ដោយមាន​ការគិតគូរ​ពី លោក ជា ពិសី អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ កាលពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១ អនុសាខា​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ ដឹកនាំ​ដោយ លោកស្រី អាន ផល្លា ជា​ប្រធាន ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោកស្រី ទូច សា​រ៉ុ​ម អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខណ្ឌឫស្សីកែវ រួម​ដំណើរ​ជាមួយ លោកស្រី សួស សូលី​ដា អភិបាលរងខណ្ឌ មន្ត្រីរាជការ​នៃ​រដ្ឋបាល​ខណ្ឌ និង​អាជ្ញាធរ​សង្កាត់​ទាំងបី​គឺ សង្កាត់​ទួល​សង្កែ​ទី​២ សង្កាត់​ប្ញ​ស្សី​កែវ និង​សង្កាត់​គីឡូ​ម៉ែត​លេខ​៦ ចុះសួរសុខទុក្ខ ។​
​ក្នុងឱកាស​សួរសុខទុក្ខ​នោះ​លោកស្រី អាន ផល្លា ជា​ប្រធាន ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោកស្រី ទូច សា​រ៉ុ​ម អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខណ្ឌឫស្សីកែវ បាន​នាំយក​អំណោយ មក​ឧបត្ថម្ភ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ទីតាំង​ចំនួន​៤ ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ ដែល​ជាប់​ពាក់ព័ន្ធ​នឹង ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភ​: ហើយ​អំណោយ​ខាង​លេ​ី​រួមមាន ៖ ត្រីងៀត ចំនួន ៨១ គ​.​ក និង​ពង​ទាប្រៃ ចំនួន ៣៧៥​គ្រាប់​៕​

អត្ថបទដែលជាប់ទាក់ទង