ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូត​កម្ពុជា ប្រកាស​ដល់​ប្រជាពលរដ្ឋ​ខ្មែរ កំពុង​សិក្សា ធ្វើការ និង​ស្នាក់នៅ​ប្រទេស​វៀតណាម ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សុខភាព​ខ្យល់​ដង្ហើម​ខ្យល់ពុល​

33

 

​វៀតណាម ៖ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម ប្រកាស​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​សិក្សា ធ្វើការ និង​ស្នាក់នៅ​ប្រទេស​វៀតណាម ជាពិសេស​នៅ​ភាគ​ខាងជើង​ប្រទេស​ណា​ម​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សុខភាព​ខ្យល់​ដង្ហើម ខណៈដែល​អាជ្ញាធរ​វៀតណាម​បានប្រកាសថា ពីថ្ងៃ​ទី​១-៦ ខែមីនា ឆ្នាំ​២០២១ នៅ​ភាគ​ខាងកើត​វៀតណាម និង​តំបន់​ដីសណ្តរ​ទន្លេ​Hong ប្រឈម​នឹង​ខ្យល់ពុល​មាន​លាយ​កម្ទិច​ល្អិតៗ​បំផុត ដែលជា​ប្រភេទ​លោហៈ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់​ណាស់​។​

​ខ្យល់ពុល​នោះ​អាច​ផ្តុំ និង​ជ្រៀត​ចូលក្នុង​ថង់​តូចៗ​នៃ​សួត និង​ស​សៃ​ឈាម​អាច​បង្ក​ជា​ជំងឺមហារីក ឬ​ប៉ះពាល់​DNA និង​នាំឱ្យ​មានការ​បម្រែបម្រួល​សេនី​ទីក​។​

​បើតាម​សេចក្តីជូនដំណឹង ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ឲ្យ​ដឹងថា យោង Vietnam News ចេញផ្សាយ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២១ ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ កម្ពុជា​ប្រចាំ​វៀតណាម សូម​ជម្រាបជូន​និស្សិត សិក្ខាកាម យោធា​-​នគរបាល និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ កំពុង​សិក្សា ស្នាក់នៅ ឬ​មាន​វត្តមាន​ក្នុងប្រទេស​វៀតណាម ពិសេស​នៅ​ភាគ​ខាងជើង មេត្តា​ជ្រាបថា​៖ ចាប់ ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២១ នៅ​ភាគ​ខាងជើង​ឈៀង​ខាងកើត និង​តំបន់​ដីសណ្ដ​ទន្លេ Hong វៀតណាម​ប្រឈម​នឹង​ខ្យល់ពុល​មាន​លាយ​ជាមួយនឹង​កំទិច​ល្អិតៗ​បំផុត​ដែលជា​ប្រភេទ​លោហៈ​ធ្ងន់​គ្រោះថ្នាក់ ខ្លាំងណាស់​ដល់​សុខភាព​មនុស្ស​។ វា​អាច ផ្ដុំ និង​ជ្រៀត​ចូលដល់​កូន​ថង់​តូចៗ (alveoli) នៃ​សួត និង​ក្នុង​សរសៃ ឈាម អាច​បង្ក​ឲ្យ​មាន​ជា​ជំងឺមហារីក​, ឬ​ប៉ះពាល់​ដល់ DNA និង​នាំ​ឲ្យ​មាន​បំរែបំរួល​សេ​ណេ​ទឹក​។​

​អំឡុងពេល​ស្ថានភាព​អាក្រក់ និង​គុណភាព​ខ្យល់​មិនល្អ អ្នកជំនាញ​បរិស្ថាន​ណែនាំ​ឲ្យ​ជៀសវាង​ការចេញ​ក្រៅ​, បិទ​បង្អួច​នៅពេល​ព្រឹក និង​ត្រូវ​ប្រើ​ម៉ាស់​ការពារ​ធូលី​ពេលចេញ​ក្រៅ ត្រូវ​លាង​សំអាត​រន្ធ​ច្រមុះ​នឹង​ទឹកអំបិល​។ សេចក្តី​ដូច​បាន​ជម្រាបជូន សូម​និស្សិត សិក្ខាកាម​យោធា​-​នគរបាល និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល មាន​វត្តមាន​ក្នុង​វៀតណាម ពិសេស​នៅ​ភាគ​ខាងជើង មេត្តា​ជ្រាប​ជា​ព័ត៌មាន និង មេត្តា​យកចិត្តទុកដាក់ ការពារ​សុខភាព​។​

​ឆ្លៀត​ក្នុងឱកាស ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២១ នេះ​ចំ​នឹង​ថ្ងៃ​ទិវា​វប្បធម៌ ស្ថានទូត​សូម​ជូនពរ សូម​និស្សិត សិក្ខាកាម​យោធា​-​នគរបាល និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​វត្តមាន​ក្នុង​វៀតណាម​រីករាយ និង​ស្វែងយល់ ពី​សម្បត្តិ​វប្បធម៌​ជាតិ​យើង និង​បំផុស​ការស្រឡាញ់ ថែរក្សា ការពារ និង​លើក​កំពស់​សម្បត្តិ​វប្បធម៌​ជាតិ ដូច​មាន ក្នុង​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទដែលជាប់ទាក់ទង