ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាតកម្មអារ.ក សម្លាប់នារីស្រស់ស្អាត : សមត្ថកិច្ចកំណត់មុខសញ្ញាជនឃាតករបានហើយ

82
  1. ភ្នំពេញៈ សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យ ពាក់ព័ន្ធករណីឃាតកម្មអារកសម្លាប់​នារីស្រស់ស្អាតម្នាក់នៅក្នុងបន្ទប់ជួលស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាលពីវេលាយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។

នៅលើសាកសពនារីរងគ្រោះមានស្នាកស្នាមចាក់ជាច្រើនកាំបិត និងមានស្នាមអារក ហើយយកភួយគ្របពីលើ ហើយដៃទាំងពីរបស់នាងត្រូវឃាតករយកអាវទ្រនាប់ចង។

នារីរងគ្រោះឈ្មោះ ហួន ស្រី អាយុ២២ឆ្នាំ ជាបុគ្គលិកបម្រើការងារក្នុងកាស៊ីណូពូលី ម្តុំនាគទិព្វ២។

សមត្ថកិច្ចបានបង្ហើបប្រាប់វិទ្យុបាយ័នថា តាមការសន្និដ្ឋានបឋម ករណីនេះជាករណីរំលោភសម្លាប់ ហើយជនសង្ស័យ និងជនរងគ្រោះជាអ្នកស្គាល់គ្នា។ សមត្ថកិច្ចកំពុងតែស្រាវជ្រាវស្វែងរកឃាតករដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។

សេចក្តីរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គឺនៅវេលាម៉ោង ៨យប់ ថ្ងៃទី២ ខែមីនា ឈ្មោះ ប៉ាត ស្រីល័ក្ខ អាយុ ២៩ឆ្នាំ ភេទស្រី ត្រូវជាមិត្តរួមការងារជាមួយនារីរងគ្រោះ បានវិលត្រឡប់ មកពីធ្វើការវិញ ហើយបានទៅរកនារីរងគ្រោះដល់បន្ទប់។ លុះមកដល់បន្ទប់ឈ្មោះ ប៉ាត ស្រីល័ក្ខ បានឃើញបិទទ្វារចាក់សោរខ្ទាស់ជាប់ ទោះបីគោះទ្វារយ៉ាងណាក៏មិនឮ ទើបឈ្មោះ ប៉ាត ស្រីល័ក្ខ យកកូនសោរ ពីម្ចាស់ផ្ទះជួលចាក់ទ្វារ ក៏ស្រាប់តែឃើញឈ្មោះ ហួន ស្រី ដេកស្លាប់លើគ្រែពូក ដោយមានឈាម ជាប់នឹងដងខ្លួន និង ក ផង ។

ប្រភពបានឲ្យដឹងថា នារីរងគ្រោះ ធ្លាប់មានទំនាក់ទំនង ស្នេហាស៊ីជម្រៅ ជាមួយបុរសជនជាតិចិនម្នាក់ ហើយនៅពេលមានករណីឃាតកម្ម លើនារីរងគ្រោះ បុរសជនជាតិចិនម្នាក់នោះ ក៏បានបាត់ខ្លួនដែរ៕

អត្ថបទដែលជាប់ទាក់ទង