ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀង​ដ៏​ល្បី​លោក ណុប បា​យ៉ា​រិ​ទ្ធ ប្រកាស​តាម Facebook ថា «​លោក​បាន​ឆ្លង​ជំងឺ Covid-19»

103

 

(​ភ្នំពេញ​)៖ បន្ទាប់ពី​រកឃើញ​ពិធី​ការិនី កែវ ច័ន្ទ​និមល និង​ក្រុមគ្រួសារ​ត្រូវបាន​តេស្ត​វិជ្ជមាន​ចំពោះ​ជំងឺ កូ​វីដ​-១៩ នៅពេលនេះ តារាចម្រៀង​ប្រុស​ប្រចាំ​ផលិតកម្ម​ហង្ស​មាស លោក បា​យ៉ា​រិ​ទ្ធ ត្រូវបាន​ប្រកាសថា ក៏មាន​វិជ្ជមាន​ចំពោះ​កូ​វីដ​-១៩​ផងដែរ​។​

​តារាចម្រៀង​ដ៏​ល្បី​លោក ណុប បា​យ៉ា​រិ​ទ្ធ ប្រកាស​តាម Facebook របស់​ខ្លួនឯង​មុននេះ​បន្តិច​ថា «​លោក​បាន​ឆ្លង​ជំងឺ Covid-19»​។​

​លោក ហេង ឡុង ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​នៅមុននេះ​បន្តិច​ថា តារាចម្រៀង ណុប បា​យ៉ា​រិ​ទ្ធ បានបញ្ជាក់​មក​ខ្ញុំបាទ​ថា គាត់​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ សូម​អំពាវនាវ​បងប្អូន​ទាំងអស់​ដែល​បាន​ពាក់ព័ន្ធ​ជាមួយនឹង​ប្អូនប្រុស សូមមេត្តា​ទៅធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-១៩ ជាបន្ទាន់​។​

​ទន្ទឹមគ្នានេះ លោក ណុប បា​យ៉ា​រិ​ទ្ធ​ផ្ទាល់ ក៏បាន​ប្រកាសប្រាប់​មហា​ជន​ផងដែរ​ថា «​មុននេះ​បន្តិច​ខ្ញុំ​បានទទួល​លទ្ធផល​ហើយ គឺ​ខ្ញុំ​មាន​វិជ្ជមាន​កូ​វីដ​១៩ ខ្ញុំ​កំពុង​រៀបចំ​សម្លៀកបំពាក់​និង​រង់ចាំ​រថយន្ត​ខាង​ក្រសួងសុខាភិបាល​មក​ទ​ទួល អរគុណ​សម្រាប់​ការព្រួយបារម្ភរ​បស់បង​ប្អូន​។ ខ្ញុំ​ត្រូវតែ​រឹងមាំ យកឈ្នះ​ជំងឺ​នេះ​ដោយ​ការព្យាបាល​ពី​គ្រូពេទ្យ​អោយបាន ខ្ញុំ​មិន​តក់ស្លុត​និង​ការពិត​នេះ​ទេ ត្បិត​ខ្ញុំ​ក្តី អ្នក​ដែល​ខ្ញុំ​ឆ្លង​ពី​គាត់​ក្តី គ្មាន​អ្នកណា​រីករាយ​ច​ហ់​ទទួល​ឡើយ មានតែ​ពាក្យ​មួយ​ប្រាប់​ខ្លួនឯង​គឺ​រឹងមាំ តស៊ូ​»​។​

​ក្រោយ​ទទួលបាន​ដំណឹង​នេះ​មហាជន ជាពិសេស​អ្នកគាំទ្រ​របស់​តារាចម្រៀង ណុប បា​យ៉ា​រិ​ទ្ធ ក៏ដូចជា​អ្នកគាំទ្រ​តារា​ហង្ស​មាស​ផ្សេងទៀត បាន​ជូនពរ​ជា​បន្តបន្ទាប់ ឲ្យ​លោក​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​មួយ​នេះ ជាពិសេស​អ្នក​ដែល​ពាក់ព័ន្ធ​ផ្សេងទៀត សូម​ឲ្យ​ជៀស​ផុតពី​ជំងឺ​នេះ​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង