ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេដឹកនាំ​កីឡា អំពាវនាវ​ដល់​អត្ត​ព​លិ​ក ជម្រើសជាតិ ហ្វឹកហាត់​

73

​ភ្នំពេញ​៖​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង ជា​អគ្គលេខាធិការ​
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​លើក​ទី​៣២​ឯកឧត្តម​វ៉ា​ត់​ចំរើន​បាន​អំពាវនាវ​ដល់​សហព័ន្ធ​កីឡា​ជាតិ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​នៃ​សហព័ន្ធ​កីឡា​ជាតិ​នានា​បន្ត​ការរៀបចំ​កម្មវិធី​ហ្វឹកហាត់​សម្រាប់​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​របស់ខ្លួន​ក្នុងពេល​សម្រាក​ក្នុងស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​

ឯកឧត្តម វ៉ា​ត់ ចំរើន បង្ហាញ​ក្តីបារម្ភ​ថា ប្រសិនបើ​ក្រុម​ជម្រើសជាតិ​កម្ពុជា​សម្រាក​ក្នុង ស្ថានភាព​ជំងឺ​កូ​វីដ​-១៩​នេះ គឺ​យើង​នឹង​ជួប​បញ្ហា​ប្រឈម​ខ្លាំង ក្នុងពេល​ចូល​ហ្វឹកហាត់​វិញ ដោយ​ត្រូវការ​ពេលវេលា​យ៉ាងតិច​រយៈពេល​៦​ខែ​ដើម្បី​ស្តារ​កម្លាំង​និង​បច្ចេកទេស​ឡើងវិញ ។​
​ចុងឆ្នាំ​២០២១​នេះ​គឺជា​ឆ្នាំ​ស៊ី​ហ្គេម​លើក​ទី​៣១​នៅ​ទីក្រុង​ហាណូយ​លើក​ទី​៣១​នៅ​ប្រ​
​ទេស​វៀតណាម​ហេតុនេះ​គ្រប់​សហព័ន្ធ​កីឡា​ជាតិ​ពិសេស​គ្រូបង្វឹក​ត្រូវ​រៀបចំ​កម្មវិធី​រត់​ហ្វឹក​
​ហាត់​ឱ្យបាន​រៀងរាល់ថ្ងៃ ដោយ​មិនត្រូវ​ផ្តេកផ្តួល​តាម​បរិបទ​កូ​វីដ​-១៩ និង​អសកម្ម​នោះឡើយ​។​

សហព័ន្ធ និង​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន និង​មិន​ត្រូវឱ្យ​កីឡាករ កីឡាការិនី​សម្រាក​អសកម្ម​ដោយ​គ្មាន​លំ​ហាត់​កម្លាំងកាយ​និង​ហ្វឹកហាត់​បច្ចេកទេស​មូលដ្ឋាន​នោះទេ ពោលគឺ​ត្រូវ​រក​មធ្យោបាយ​ផ្សេងៗ ដើម្បីឱ្យ​ការហ្វឹកហាត់​មាន​ភាព​សក​មម្ម ដូចជា​ការហ្វឹកហាត់​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន ឬ​នៅ​ទីកន្លែង​សុវត្ថិភាព​។​

ជាមួយគ្នានេះដែរ គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ក៏បាន​សំណូមពរ​ឱ្យ​កីឡាករ កីឡាការិនី​នៃ​បណ្តា​ប្រទេស​នានា​បន្ត​ការហ្វឹកហាត់​នៅតាម​ផ្ទះ​ឬ​នៅតាម​ទីតាំង​មាន​សុវត្ថិភាព​ពី​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ថែរក្សា​កម្លាំង​កាយសម្បទា​កុំឱ្យ​ធ្លាក់ចុះ​ខ្លាំងពេក​។​
ឯកឧត្ដម​បានបង្ហាញ​នូវ​ក្ដីបារម្ភ​ដោយសារ​ប្រទេសជិតខាង​និង​ក្នុង​តំបន់​កំពុង​បន្ត​ការហ្វឹកហាត់​នៅក្នុង​កន្លែង​ប្រមូលផ្តុំ​បិទទ្វារ ដោយ​ធ្វើ​សកម្មភាព​ហ្វឹកហាត់​យ៉ាងសកម្ម​និង​ទៀងទាត់ ពិសេស​កីឡាករ​សក្តានុពល​រប​ស់​គេ​ហាត់​កាន់តែ​ខ្លាំងក្លា​ថែមទៀត​៕​

អត្ថបទដែលជាប់ទាក់ទង