ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូមបងប្អូន​ជនរួមជាតិ​ចូលរួម​គោរព​ច្បាប់​កូ​វីដ​-១៩ ទាំងអស់គ្នា​ដើម្បី​ទប់ស្កាត់​ការរីក​រាលរាល​នៃ​ជំងឺ​កូ​វីដ​-១៩

64

 

​ភ្នំពេញ​៖ នៅ ថ្ងៃទី​១១៣ មីនា​នេះ សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​មានប្រសាសន៍ថា ប្រឈមមុខ​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​នាពេលនេះ ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ត្រូវបាន​ប្រកាស​ឱ្យប្រើ​ប្រាស់​ដោយ​ព្រះរាជក្រម កាលពី​ថ្ងៃទី​១១ មីនា កន្លងទៅ​ថ្មីៗ​នេះ​។ ដូច្នេះ​សូម​បងប្អូន​ជនរួមជាតិ អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់​ត្រូវ​ចូលរួម​អនុវត្ត​ឱ្យបាន​គ្រប់ៗ​គ្នា សំដៅ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដ៏​កាច​សាហាវ ដែល​កម្ពុជា​យើង​ក៏ដូចជា​សកលលោក​កំពុង​ប្រឈម​នាពេល​បច្ចុប្បន្ននេះ​។​

​ការចូលរួម​គោរព​ច្បាប់ អនុវត្ត​នូវ​រាល់​វិធានការ​សុខាភិបាល​ដែល​រាជរដ្ឋាភិបាល​ដាក់ចេញ ដូចជា ការធ្វើ​អនាម័យ ការពាក់​ម៉ាស កា​រក្សា​គម្លាត​សុវត្ថិភាព​សង្គម ការយក​សំណាក​ទៅ​វិភាគ​រក​មេរោគ​កូ​វីដ​១៩ ការធ្វើ​ច​ត្តា​ឡី​ស័ក ការដាក់ឱ្យ​ដាច់ដោយឡែក​ដើម្បី​ទទួល​ការព្យាបាល ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជាដើម​នោះ គឺជា​កាតព្វកិច្ច​របស់​យើង​ម្នាក់ៗ ដែលជា​ប្រជាពលរដ្ឋ​ល្អ​ត្រូវធ្វើ ដើម្បី​ផលប្រយោជន៍​រួម​របស់​យើង​ផ្ទាល់ ក៏ដូចជា​សង្គមជាតិរ​បស់​យើង​។​

​ការចូលរួម​គោរព​ច្បាប់​ឱ្យបាន​ពេញលេញ និង​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ជាការ​ថែរក្សា​សុខុមាលភាព​សង្គមជាតិ​របស់​យើង​ឱ្យ​ចៀស​ផុតពី​គ្រោះថ្នាក់​កាន់តែ​ធ្ងន់ធ្ងរ​ដែល​បង្កឡើង​ពី​មេរោគ​ដ៏​កាស​សាហាវ​នេះ​។ ការដែល​យើង​មិន​ចូលរួម​គោរព​អនុវត្ត​ច្បាប់​ប្រៀប​ដូច​យើង​បាន​បំផ្លាញ​សុខភាព​យើង សុខភាព​គ្រួសារ​យើង និង​សង្គម​សេដ្ឋកិច្ចជាតិ​យើង ហើយនឹង​ត្រូវ​ទទួលរ​ង​ការពិន័យ​និង​ផ្តន្ទាទោស​តាមច្បាប់​ដែលមាន​ជា​ធរមាន​ទៀតផង​។​

​សូម​ជនរួមជាតិ​បាន​ប្រកបដោយ​សេចក្តីសុខ សុភមង្គល​គ្រប់​ក្រុមគ្រួសារ​នា​ចុង​សប្តាហ៍​នេះ​៕

អត្ថបទដែលជាប់ទាក់ទង