ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជម្រុះWorld Cup៖ ពូលCបារ៉ែនគឺជាដែនដីកណ្ដាល សម្រាប់ប្រកួតបញ្ចប់

64

 

ភ្នំពេញ៖ការប្រកួតបាល់ទាត់ជម្រុះជើងឯកពិភពលោកសម្រាប់ទ្វីបអាស៊ីពេលនេះសហ
ព័ន្ធបាល់ទាត់ទ្វីបអាស៊ី(AFC)បានកំណត់ពីប្រទេសដែលត្រូវធ្វើជាម្ចាសើផ្ទះសម្រាប់ប្រកួតឲ្យ
ចប់នៃការប្រកួតជម្រុះប្រចាំទ្វីបអាស៊ីសម្រាប់ឆ្នាំ២០២២(2022 FIFA World qualification –AFC
Second Round)ជាផ្លូវការហើយ ។
សហព័ន្ធបាល់ទាត់អាស៊ីបានជជែកពីបញ្ហានេះជាច្រើនលើកច្រើនសារទើបសម្រេចយកប្រទេសបារ៉ែនធ្វើជាដែនដីកណ្ដាលសម្រាប់ការប្រកួតដែលនៅសេសសល់ ។កម្ពុជា ដែលស្ថិតនៅពូល C នោះមានអ៊ីរ៉ាក់, អ៊ីរ៉ង, បារ៉ែន និងហុងកុង នោះ ទីបំផុតសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី សម្រេចឲ្យ ប្រទេសបារ៉ែន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះទឹកដីកណ្ដាលទទួលក្រុមទាំង ៤ខាងលើ។
យោងលើលក្ខន្តិកៈ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី តម្រូវឲ្យប្រទេសដែលមានបំណងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជម្រុះតាមពូល ព្រឹត្តិការណ៍ដដែលខាងលើ ត្រូវតែមានសណ្ឋាគារ លំដាប់ផ្កាយ៥ យ៉ាងតិចចំនួន៥ នៅជិតកន្លែងស្នាក់នៅរបស់ក្រុមចូលរួម, ទីលានហ្វឹកហាត់ដែលមានគុណភាពខ្ពស់ ចំនួន៥ និងពហុកីឡដ្ឋាន ចំនួន ២ ដែលត្រូវនឹងស្តង់ដារអន្តរជាតិ។
សូមបញ្ជាក់ថា ក្រុម កម្ពុជានឹងត្រូវប្រកួតជាមួយបារ៉ែន នៅថ្ងៃទី០៣ បន្ទាប់មក អ៊ីរ៉ង់ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ហើយការប្រកួតចុងក្រោយជាមួយអ៊ីរ៉ាក់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា។
អ៊ីរ៉ាក់ គឺជាក្រុមនាំមុខគេក្នុងពូល ក្រោយប្រកួត ៥ដង មាន ១១ពិន្ទុ តាមពីក្រោយដោយក្រុមលេខ២ បារ៉ែនដែលមាន ៩ពិន្ទុក្នុងដៃ ។ចំពោះអ៊ីរ៉ង់ ឈរនៅលេខ៣ មាន ៦ពិន្ទុ ប៉ុន្តែសល់ ១ប្រកួតក្នុងដៃរីឯហុងកុងឈរនៅចំណាត់ថ្នាក់លេខ៤ក្នុងខណៈដែលកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៥ដែលអស់ឱកាសឡើងទៅជុំទី៣ នៃវគ្គជម្រុះបាល់ទាត់ពិភពលោក (World Cup) ទៅហើយនោះ នៅសល់ត្រឹមតែឱកាសប្រជែងធ្វើយ៉ាងណាឲ្យរួចផុតពីការប្រកួតជម្រុះពីវគ្គដំបូង (play-off round) ក្នុងពានជើងឯកអាស៊ី (AFC Asian Cup) ដើម្បីបានកៅអីមិនបាច់ជម្រុះ (បានចូលទៅវគ្គចែកពូល) តែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង