ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមវ៉ាត់ ចំរើន ប្រាប់ឲ្យសហព័ន្ធជាតិ មន្រ្តី និង ថ្នាក់ដឹកនាំ និង សហព័ន្ធកីឡាជាតិ មកចាក់វ៉ាក់សាំងកូវីដ១៩លើកទី២

58

ភ្នំពេញ៖ឯកឧត្តមវ៉ាត់ ចំរើនរដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ជាអគ្គ

លេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣បានសំណូមពរឪ្យកីលាករ កីឡាការិនីជម្រើសជាតិ មន្ត្រីដឹកនាំសហព័ន្ធ គ្រូបង្វឹក
រួសរាន់ទៅចាក់វ៉ាក់សាំងការពារកូវីដ ១៩លើកទី២ចាប់ពីថ្ងៃទី១៧មីនាតទៅ ។
សូមបញ្ជាក់ថាកីឡាករកីឡាការិនីគ្រូបង្វឹកនិងមន្ត្រីដឹកនាំសហព័ន្ធចំនួន១០៥១នាក់។បានបញ្ចប់ការចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩លើកទី១រួចរាល់ជាស្ថាពរនៅថ្ងៃទី១៥មីនានៅមន្ទីរពេទ្យព្រះកេតុមាលា ។
ឯកឧត្តមអគ្គលេខាធិការ វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា ដោយសារតែបច្ចុប្បន្ន ស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅតែធ្ងន់ធ្ងរនោះ នៅតាម បណ្តាក្រសួង-ស្ថាប័ន មន្ទីរមានការប្រុងប្រយ័ត្នខ្ពស់ ដូច្នេះហើយកីឡាករ កីឡាការិនីជម្រើសជាតិ នានាត្រូវបានរៀបចំឱ្យមានការហ្វឹកហាត់នៅតាមទីកន្លែងសុវត្ថិភាព និងនៅតាមផ្ទះរៀងៗខ្លួន។
ឯកឧត្តមសំណូមដោយស្នើសុំឱ្យកីឡាករកីឡាការិនីទាំងអស់ត្រូវគោរពតាមកម្មវិធីហ្វឹកហាត់របស់គ្រូបង្វឹកជាតិនិងអន្តរជាតិឱ្យ
បានហ្មត់ចត់ជាទីផុត។ឯកឧត្តមសង្កត់ធ្ងន់ថាប្រសិនបើមិនបានហ្វឹកហាត់ឱ្យបានដិតដល់នោះទេនឹងមានបញ្ហាកម្លាំងកាយសុខភាពរបស់ពួក
គាត់នៅពេលចូលហ្វឹកហាត់ឡើងវិញនោះជាក់ជាមិនខាន។ដូច្នេះហើយនៅក្នុងស្ថានភាពរំសាយនៃការប្រមូលផ្តុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិនេះ កីឡាករ កីឡាការិនី ជម្រើសជាតិដាច់ខាតមិនត្រូវសម្រាកអសកម្មនោះទេ ពោលគឺត្រូវតែហ្វឹកហាត់ជាដាច់ខាត មិនត្រូវឱ្យឡើងទម្ងន់ឡើយហើយដាច់ខាតត្រូវតែមានភាពច្បាស់លាស់ក្នុងការហ្វឹកហាត់បំប៉នផ្លូវកាយយើងឱ្យបានល្អនៅក្នុងពេលដែលមិនបានហ្វឹក ហាត់ជុំគ្នានេះ៕

អត្ថបទដែលជាប់ទាក់ទង