ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃ​សាងសង់​ទីលាន​វាយ​សី កម្រិតស្តង់ដារ​អន្តរជាតិ ជា​អំណោយ​របស់​សម្តេច​ក្រឡា​ហោម ស ខេង​

66

 

​ភ្នំពេញ​៖​លោក​បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការ​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ និង​លោកស្រី នៅ​រសៀល​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី សាងសង់​ទីលាន​វាយ​សី​ក្រសួងមហាផ្ទៃ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ នៅ​អង្គភាព អង្គរក្ស ក្រោយ​ព្រះបរមរាជវាំង​។

​លោក​បណ្ឌិត ជា ប៊ុនហេង មានប្រសាសន៍ថា ទីលាន​វាយ​សី​របស់​ក្រសួងមហាផ្ទៃ​មួយ​នេះ ជាទី​លាន​ស្តង់ដារ​អន្តរជាតិ​មួយ ដែល​អាច​រៀបចំ​ការប្រកួត​អន្តរជាតិ​នានា​បាន​ទៅ​ថ្ងៃមុខ​។ ពិសេស​ជាងនេះទៀត ក៏​ជាទី​លាន​មួយ ដែលមាន​ស្តង់ដារ​លំដាប់​កំពូល​ផងដែរ បើ​ធៀប​នឹង​ទីលាន​វាយ​សី​ទាំងអស់​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។ ទៅ​ថ្ងៃមុខ​ក្រសួងមហាផ្ទៃ នឹង​អញ្ជើញ​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ាន មក​ចូលរួម​ប្រកួតប្រជែង​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នានា នៅពេលដែល​ទីលាន​មួយ​នេះ សាងសង់​រួចរាល់​។

​លោ​កក​បន្តថា ទីលាន​វាយ​សី​ក្រសួងមហាផ្ទៃ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មាន​ទីតាំង​ក្នុង​បរិវេណ អង្គភាព អង្គរក្ស ក្រោយ​ព្រះបរមរាជវាំង​។ ទីលាន​នេះ​មាន​ទំហំ​ទទឹង​២០​ម៉ែត្រ និង​បណ្តោយ​៤១​ម៉ែត្រ​។ គម្រោង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​ជាង ៣​សែន​ដុល្លារ​អាមេរិក ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

​ដំណើរ​សាសង​សង់​ទីលាន​នេះ ត្រូវបាន​សម្របសម្រួល​ផ្តល់​ទីតាំង​ដោយ​លោក​សន្តិ​បណ្ឌិត ចាន់ អ៊ា​ន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ក្រោម​ការ​សហប្រតិបត្តិ​ការសាងសង់​ដោយ​លោក បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការ ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ និង​លោក យឹម លាង អគ្គ​ស្នងការរង នគរបាលជាតិ​កម្ពុជា​។ ទីលាន​នេះ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅ​អំឡុង​ខែមិថុនា ឆ្នាំ​២០២១​ខាងមុខនេះ​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង