ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ២៦ គ្រួសារដែលកំពុងធ្វើចត្តាឡីស័កនៅតាមបន្ទប់ជួល នៅសង្កាត់សង្កាត់បឹងកក់ទី១ ទទួល បានអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

45

ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន២៦ គ្រួសារដែលបាននិងកំពុងធ្វើចត្តាឡីស័កនៅតាមបន្ទប់ជួលពាក់ព័ន្ធជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនៅសង្កាត់សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បានអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលជម្ងឺនេះបាននិងកំពុងរីករាលដាលក្នុងសហគមន៍ជាថ្មី។

   ពិធីប្រគល់អំណោយខាងលើនេះបានធ្វើឡើងនៅថ្ងៃទី១៧មិនា នៅទីតាំងធ្វើចត្តាឡីស័ក តាមបន្ទប់ជួលស្ថិតនៅតាមបណ្តោយផ្លូវ៣១៧ ភូមិ៨ សង្កាត់បឹងកក់ទី១ រាជធានីភំ្នពេញ ក្រោមវត្តមាន លោក ឯក ឃុនដឿនអភិបាលខណ្ឌទួលគោក និងសហការី រួមទាំងចៅសង្កាត់បឹងកក់១ផងដែរ។

  លោកឯក ឃុនដឿន បានមានប្រសាសន៍លើកឡើងថា អំណោយទាំងនេះជាអំណោយរបស់សម្តេចអគ្រូមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ។សម្តេចតេជោនិងសម្តេចគតិព្រឹទ្ធបណ្ឌិតបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបងប្អូនប្រជាពលរដ្ឋ ដោយមិនគិតថា ជាបងប្អូននៅភ្នំពេញឬនៅតាមបណ្តាលខេត្តនោះទេ។ ជាស្តែងសម្រាប់ពេលនេះដោយឃើញបងប្អូនមានការលំបាកនៅពេលធ្វើចត្តាឡីស័កទើបសម្តេចប្រគល់នូវអំណោយខាងលើនេះជូនមកបងប្អូន។

  លោកឯក ឃុនដឿនក៏បានបញ្ជាក់ផងដែរថា បើបងប្អូនទាំងអស់ដែលបាននិងកំពុងធ្វើចត្តាឡីស័កនេះមានបញ្ហាខ្វះខាត អាចទាក់ទង មកខាងសង្កាត់ នោះក្រុមការងារនឹងផ្តល់ការជួយឩបត្ថមបន្ថែមទៀត ដោយ មិនទុកអោយបងប្អូនអត់បាយនោះទេ បន្ថែមពីនេះទៀត លោកឯក ឃុនដឿន ក៏បានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះបងប្អូនទាំងអស់ដែលបានចូលរួមជាមួយអាជ្ញាធរក្នុងការធ្វើចត្តាឡីស័កនិងសូមអោយបងប្អូនរួចផុតពីការឆ្លងជម្ងឺកូវីដ១៩ទាំងអស់គ្នា៕

 

       

អត្ថបទដែលជាប់ទាក់ទង