ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​រថយន្ត​ម៉ាក​ស្តា​រិច​ដឹក​ថ្នាំពេទ្យ​លក់ បាន​ឆេះ​សន្ធោរ​សន្ធៅ​នៅ​កណ្តាល​ក្រុង​សៀមរាប ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​

35

 

​សៀមរាប ៖ សមត្ថកិច្ច​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា រថយន្ត​ម៉ាក​ស្តា​រិច​( Starex) ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Medibest បាន​ឆាបឆេះ​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​នៅមុខ​តា​ប្លូ​មុខ​រថយន្ត នៅ​ចំណុច​ផ្សារកណ្ដាល ខាងមុខ​ឱសថស្ថាន​ព្រះវិហារ​។

​ហេតុការណ៍​ឆាបឆេះ​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១៤​នឹង​០០ នាទី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ ស្ថិតក្នុង​ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។​

​អធិការនគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា មាន​ករណី​ឆេះ​ឡាន​មួយគ្រឿង​នៅ​ចំណុច​មុខ​ឱសថស្ថាន​ព្រះវិហារ ស្ថិតក្នុង​ក្រុមទី​២ ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប ដែល​បើកបរ​ប​ដោយ​ឈ្មោះ ជ្រែង វៃ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ​ស្រ​កំណើត ភូមិ ឈ្លី​ត​លើ ឃុំ​ខ្ជាយ​ខាងត្បូង ស្រុក​ដង​ទង​ខេត្តកំពត​។​

​លោក​បន្ថែមថា ការខូចខាត​អស់​រថយន្ត​ចំនួន​០១​ម៉ាក Starex ពណ៌​ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2Y-5865 ជា​កម្ម​សិទ្ធ ក្រុមហ៊ុន​Medibest នៅ​ភ្នំពេញ ថ្នាំពេទ្យ ប្រហែល​២០០០​ដុល្លារ រថយន្ត​ខូចខាត​ទាំងស្រុង ហើយ​រថយន្ត​នេះ​ជា​កម្មសិទ្ធិ ក្រុមហ៊ុន​Medibest នៅ​ភ្នំពេញ​។​

​លោក​បញ្ជាក់ថា ករណីនេះ សមត្ថកិច្ច​បាន​ប្រើប្រាស់រ​យន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០១​គ្រឿង​។
​មូលហេតុ នៃ​ការឆេះ​នេះ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​នៅ​តា​ប្លូ​ខាងមុខ​រថយន្ត​៕

អត្ថបទដែលជាប់ទាក់ទង