ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ស្រុក​គិរីវង់ ចុះ​កាប់​ដុតបំផ្លាញ​ចោល​នូវ​ដាំ​នាំ​កញ្ឆា​ខុសច្បាប់ នៅ​ភូមិសាស្ត្រ​ជួរ​ភ្នំ បា​យ៉ង់​

65

 

​តាកែវ ៖ ដោយ​អនុវត្តតាម​បញ្ជា​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ នៅ​ថ្ងៃ​ពុធ ទី​១៧ ខែមីនា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ទាំង​១២ ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាល​ស្រុក​គិរីវង់ បាន​ឡើង​រុករក​កាប់​ដុតបំផ្លាញ ដំណាំ​កញ្ឆា​ដែល​ជន​ខិល ខួច​លួច​ដាំ​ខុសច្បាប់ បាន​ចំនួន​០៨​ទីតាំង អាង​ស្តុក​ទឹក​០១​នៅ​ចំនុច​ខ្នងភ្នំ​ដុប​ខាងលិច​ប្រាសាទបាយ៉ង​កោ ស្ថិតក្នុង ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ដែលមាន​ផ្ទៃដី​ប្រមាណ​៩៧៥​ម៉ែត្រការ៉េ ។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​អ្នក​ដាំ​ដំណាំ​កញ្ឆា​ដើម្បី​យក មក​ផ្តន្ទាទោស​តាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង