ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការ​ប៉ូលិស​កៀនស្វាយ លេង​ធម៌​ក្ដៅ​ចំពោះ​ឡាន​ដឹក​ដី ចុច​ស៊ី​ប្លេ​រ​លាន់ឮ​ដូច​រន្ទះ​,​មហាជន​គាត់​គាំទ្រ​…!

246

 

​កណ្ដាល​៖​ដោយមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​និង​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​អធិការនគរបាល​ស្រុក​កៀនស្វាយ​ព្រុំ សំណាង នឹង ដោយមាន​ការ​សំណូមពរ​យ៉ាងទទូចរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ផ្លូវ​កៅស៊ូ​លេខ​១១០​ក្នុង​មូលដ្ឋាន​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​ទើប​នៅ​រសៀល​ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ​២០២១​នេះ​និង​អនុ​ុ​វត្ត​តាម​បទបញ្ជា​ពី​សំណាក់​លោក​លោកនាយ​ការ​រិ​យា​ល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត និង​លោក​អធិការនគរបាល​ស្រុក​កៀនស្វាយ ដោយបាន​ប្រើប្រាស់​កំលាំង​សណ្តាប់ធ្នាប់​ចរាចរណ៍​ស្រុក​កៀន​ស្វាយបាន​ចុះមក​សហ​ការណ៍​គ្នា​ជាមួយ​កំលាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឈើទាល ជាច្រើន​នាក់​ដោយ​ដឹកនាំ​ពី​សំណាក់​លោក​ហង្ស ផា​ណា​រ៉ា អធិការរង​នគរបាល​ស្រុក​កៀនស្វាយ​ទទួល​ផែន​សណ្តាប់ធ្នាប់​ស្រុក​បាន​ដឹកនាំ​កម្លាំង​ចុះ​អប់រំ​នឹងធ្វើ​កិច្ចសន្យា​ទៅដល់​ម្ចាស់​រថយន្ត​ដឹក​ដី​,​រថយន្ត​ដឹក​ខ្សាច់​ណា​ដែល​ម្ចាស់​រថយន្ត​ឬ​តៃកុង​រថយន្ត​ណា​គាត​ប្រើប្រាស់​ស៊ី​ផ្លេ​ខ្យល់​លាន់ឮ​កងរំពង​ឭ​ដូច​រន្ទះបាញ់​ពេល​តៃកុង​ចុច​ម្ដងៗ​នោះ​ដោយ​រំខាន​ដល់ក​សិស្ស​សាលារៀន ,​មន្ទីរពេទ្យ ទី​វត្ត​អា​រ៉ា​ម និង ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ដងផ្លូវ​កៅស៊ូ​លេខ​១១០ ស្ថិតក្នុង​មូលដ្ឋាន​ឃុំ​ឈើទាល​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​នា​សព្វថ្ងៃនេះ​ពិសេស​ស្ត្រី​កូនខ្ចី​ផងដែរ​។​

ចំពោះ​សកម្មភាព​កម្លាំង​សមត្ថកិច្ច​នគរបាល​ចុះ​ធ្វើ​«​ក​»​តៃកុង​ឡាន​ដឹក​ដី ,​ដឹក​ដីខ្សាច់​ដែល​បំពាក់​សុ​ី​ប្លេ​រ​ចុច​លាន់ឮ​ខ្លាំងៗ​ដោយ​ពិបាក​ទ្រាំ​នោះ​ពិសេស​ម៉ោង​ពេល​សម្រាក់​ការងារ​ថ្ងៃត្រង់​នោះ​គឺ​បងប្អូន​មហាជន​អ្នកស្រុក​គាត់​ទះដៃ​សារ​ទរ​ជាខ្លាំង​ចំពោះ​ចំណាត់ការ​មួយ​នេះហើយ​ពួកគាត់​ដោយ​ស្នើសុំ​ដោយ​សំណូមពរ​អោយ​សមត្ថកិច្ច​បន្ត​កិច្ចការ​នេះ​បន្តទៀត​ដើម្បី​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​មាន​សេចក្ដីសុខ​សប្បាយ​ដោយ​មិនមាន​ការរំខាន​ពី​ក្រុម​ឡាន​ដឹក​ដី​,​ដឹក​ខ្សាច់​។​ល​។​និង​។​ល​។​

មហាជន​គាត់​សំណូមពរ​ដល់​លោក​អធិការនគរបាល​ស្រុក​កៀនស្វាយ​ព្រុំ សំណាង​ដោយ​ស្នើសុំ​ប្រើប្រាស់​កម្លាំង​ជំនាញ​ចុះមក​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​និ​មួយៗ​ក្នុង​មូលដ្ឋាន​ស្រុក​កៀនស្វាយ​ទៅលើ​តៃកុង​រថយន្ត​ដឹក​ដី​.​ដឹក​ខ្សាច់ នា​សព្វថ្ងៃនេះ​ដោយ​បើក​បរមាន​ល្បឿន​លឿន​ដូច​ហោះ​រួចហើយ​ចុច​សុ​ី​ប្លេ​រ​លាន់ឮ​ដូច​ដូច​រន្ទះ​ដោយ​រំខាន​ទៅដល់​ពួកគាត់​ជាខ្លាំង​ដោយ​ពិបាក​ទ្រាំ​ហើយ​ស្នើ​ឆែក​រកមើល​ពាក់​មី​និង​ពិនិត្យមើល​ទឹកនោម​រកសារ​ធាតុ​ញៀន​ផងដែរ​ហើយ​លើសពីនេះ​ទៀត​នោះ​ក្រុម​តៃកុង​ឡាន​ដឹក​ដី​ពេល​ពួកគេ​បើកបរ​ជួបគ្នា​ឬ​បើកបរ​ឡាន​ទល់មុខ​គ្នា​ម្ដងៗ​នោះ​តៃកុង​ឡាន​ដឹក​ដី​ទាំងនោះ​ចុច​សុ​ី​ប្លេ​រដាក់​គ្នា​ដោយ​លាន់ឮ​ខ្លាំង​ពិបាក​ទ្រាំ​បើ​ប៉ះចំ​អ្នកខ្សោយ​បេះ​ដួង​វិញ​នោះ​គឺ​គ្មាន​វាចា៎​និង​ថ្លែង​នោះទេ​។​ហើយ​ឆ្លៀត​ក្នុងឱកាស​នោះដែរ​អ្នកស្រុក​គាត់​សូម​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កម្លាំង​កម្លាំង​នគរបាល​ស្រុក​កៀន​ស្វា​ុ​យ​ពិសេស​លោក​អធិការ​ស្រុក​. លោក​អ​អិ​ការរង​ស្រុក​ទទួល​ផែន និង លោកក្មួយ​មេ​ប៉ុស្ដិ៍នគរបាល​ឃុំ​ឈើទាល​ដែលមាន​ការគិតគូរ​ខ្ពស់​ពី​សុខទុក្ខ​បងប្អូន​ប្រជាជន​រស់នៅ​អម​សងខាង​ផ្លូវ​កៅ​លេខ​១១០​ក្នុង​មូលដ្ឋាន​ស្រុក​កៀនស្វាយ​នា​សព្វថ្ងៃនេះ​ដោយ​កន្លងមក​មានការ​រំខាន​ក្រុម​តៃកុង​ឡាន​ដឹក​ដី​.​ដឹក​ខ្សាច់​ចុច​សុ​ី​ប្លេ​រ​រំខាន​ពួកគាត់​ឥត​ស្រាកស្រាន្ត​៕​

អត្ថបទដែលជាប់ទាក់ទង