ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

«​ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាង​បំពេញ​ទស្សនកិច្ច​នា​ដង​ទន្លេ​ជៀ​សុ​ី​ង និង​សាល​អនុ​ស្សវ​រី​យ៍​បដិវត្តន៍​ណាន​ហ៊ូ​»

26

 

​ប៉េកាំង ៖ នា​វេ​ល​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការ​:​ដ៏​ខ្ពង់​ខ្ពស់បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ស្តេចយាង​បំពេញ​ព្រះរាជទស្សនកិច្ច​ទៅកាន់​ដង​ទន្លេ​ជៀ​ស៊ី​ង និង​សាល​អនុ​ស្សវ​រី​យ៍​បដិវត្តន៍​ណាន​ហ៊ូ ដោយមាន​ការថ្វាយ​ព្រះរាជ​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់ ឯកឧត្តម Yuan JiaJun លេខា​គណៈកម្មាធិការ​ប​ក្ស​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ខេត្ត​។ ឯកឧត្តម បាន​មានប្រសាសន៍ថា​មិត្ត​ភាពជា​ប្រពៃណី​រវាង​ចិន និង​កម្ពុជា ពិត​ជាមាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ ហើយ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។
​ខេត្ត​ចឺ​ជាំ​ង គឺជា​កន្លែង​ដែល​កប៉ាល់​ក្រហម​នៃ​បដិវត្ត​ចិន​បានចាប់ផ្តើម​ដែលជា​កន្លែង​ដំបូង​គេ​សម្រាប់​ការកែទម្រង់ ហើយ​ជា​កន្លែង​សំខាន់​មួយ​ដែល​គំនិត​របស់ ឯកឧត្តម​ប្រធានាធិបតី Xi JinPing ស្តីពី​សង្គមនិយម​នៅក្នុង​យុគសម័យ​ថ្មី​បាន​លេចចេញ​ជា​ផ្លូវការ ។​

ឯកឧត្តម បាន​សម្តែង​ក្តី​សង្ឃឹមថា តាមរយះ​ព្រះរាជដំណើរ​ទស្សនកិច្ច​ដ៏​ឧត្តុង្គឧត្តម​នេះ ព្រះករុណា ព្រះមហាក្សត្រ នឹង​កាន់តែ​ឈ្វេងយល់​យ៉ាង​ស៊ីជម្រៅ​ថែមទៀត​ចំពោះ​ខេត្ត​ចឺ​ជាំ​ង និង​ជំរុញ​ឱ្យ​ភាគី​ទាំងពីរ​កាន់តែ​ជិតស្និទ្ធ​ថែម​មួយកម្រិត​ទៀត ដើម្បី​ជំរុញ​ឱ្យ​ភាគី​ទាំងពីរ​បន្ត​ពង្រឹង​ការផ្លាស់ប្តូរ​គ្នា​លើ​វិស័យ និង​កម្រិត​ផ្សេងៗ​ជាពិសេស​ធ្វើឱ្យ​ស៊ីជម្រៅ និង​ពង្រីក​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ សុខភាព ទេសចរណ៍ និង​ផ្នែក​ផ្សេងៗ​ជាច្រើន​ទៀត​។ យើង​នឹង​អនុវត្ត​ការមូល​មតិ​គ្នា​ដែល​បានសំរេច​ដោយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ហើយ​រួមគ្នា​ជំរុញ​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​នៅ​ចឺ​ជាំ​ង​ខាងកើត​ឱ្យដល់​កំរិត​ខ្ពស់​មួយ​។​

​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ថ្លែង​ក្នុងឱកាស​នោះ​ថា ព្រះអង្គ​ពិតជា​មាន​ព្រះរាជហឫទ័យ​រីករាយ​ដែល​បានមក​ទស្សនា ខេត្ត​ចឺ​ជាំ​ង ជាថ្មី​ម្តងទៀត ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​យ៉ាង​ឆាប់រហ័ស​របស់​ទីក្រុង​ចឺ​ជាំ​ង គឺជា​សមិទ្ធិផល​ដ៏​អស្ចារ្យ​ដែល​បាន​បង្កើតឡើង​ដោយ​ប្រជាជន​ចិន​ក្រោម​ការដឹកនាំ​របស់​គណ​បក្សកុម្មុយនិស្ត​ចិន​។ ព្រះអង្គ សម្តែង​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា​ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម​ប្រធានាធិបតី Xi JinPing ប្រទេស​ចិន​នឹង​ទទួលបាន​ការអភិវឌ្ឍ​ថ្មីៗ​និង​កាន់តែ​ប្រសើរ​ថែមទៀត​។​

ព្រះអង្គ សង្ឃឹមថា​តាមរយៈ​ព្រះរាជដំណើរ​ទស្សនកិច្ច​នេះ យើង​នឹង​ទទួល​មរតក និង​បន្ត​នូវ​ចំណងមិត្តភាព​ជា​ប្រពៃណី​រវាង​ប្រជាជន​ទាំងពីរ ជំរុញ​ការពង្រឹង​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​និង​ចិន និង​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​៕

អត្ថបទដែលជាប់ទាក់ទង