ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់ត្រូវជាប់ខ្នោះ ដោយសារប៉ងចាប់​នារីម្នាក់រំលោភ​ក្នុង​បន្ទប់ទឹក​

26

 

​ខេត្ត​ត្បូងឃ្មុំ ៖ នគរបាលចាប់ខ្លួនបុរសម្នាក់ ដែល​ប្រើ​កាំបិត​គំរាម​ដើម្បី​ចាប់រំលោភ​សេពសន្ថវៈ លើ​នារី​វ័យ​១៦ ឆ្នាំ នៅក្នុង​បន្ទប់ទឹក នៅ​ភូមិ​ជើង​អង ឃុំ​កណ្ដោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ១៩​និង​៣០ នាទី នៅ​ចំណុច បន្ទាប់​ទឹក​ក្រោមផ្ទះ​ជនរងគ្រោះ ស្ថិតនៅ​ភូមិ​-​ឃុំ​កើតហេតុ​។

ជនសង្ស័យ​ឈ្មោះ មី កូត ហៅ ម៉ៅ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ឯ​នារី​រងគ្រោះ ឈ្មោះ ឌ ច រ អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយគ្នា ។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ុ​ន មាគ៌ា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បានដាក់​បទបញ្ជា​កម្លាំង​នគរបាល​ជំនាញ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កណ្ដោលជ្រុំ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក ធ្វើការ​ស្រាវជ្រាវ ស្វែងរក​ចាប់​ឃាត់ខ្លួន តាម​បណ្តឹង​ពី​ក្រុមគ្រួសារ​នារី​រងគ្រោះ ។

​ក្រោយ​បញ្ចប់​ការសាកសួរ ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​រៀបចំ​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង