ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញ​អ្នកមាន​វិជ្ជមាន នឹង​មេរោគ​កូ​វីដ​១៩​ម្នាក់ នៅ​មូលដ្ឋាន​ខណ្ឌឫស្សីកែវ

24

 

​ភ្នំពេញ​៖​នៅ​ល្ងាច​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ ក្នុង​មូលដ្ឋាន​ខណ្ឌឫស្សីកែវ បាន​រកឃើញ​អ្នកមាន​វិជ្ជមាន​នឹង​មេរោគ​កូ​វីដ​១៩ ចំនួន​០១​នាក់ ដែលជា​ស្ត្រី អាយុ ៣១ ឆ្នាំ បច្ចុប្បន្ននេះ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​សាមគ្គី សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ បាននិងកំពុង​ធ្វើការ​នៅ​ហាង ស៉ី​ន ឌី សាឡ​ន (​អ្នក​ជម្ងឺ​នេះ​ជាប់​ពាក់ព័ន្ធ​នឹង បុរស អាយុ​២៦​ឆ្នាំ ដែល​បាន​វិជ្ជមាន​នឹង​មេរោគ​កូ​វីដ​១៩ កាលពី​យប់មិញ ស្នាក់នៅ​ផ្ទះជួល​ដូចគ្នា​ក្នុង​កន្លែង​តែមួយ​ខាងលើ​)​។

​បច្ចុប្បន្ន​អ្នក​ជម្ងឺ​នេះ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅ​អតីត​សណ្ឋាគារ​អ៉ី​ន​ធើ​ខន​ទី​ណង់​តា​ល់ (The Great Duke)​។ ដោយឡែក អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នក​ជម្ងឺ​មាន​ចំនួន ០៥ នាក់ (​ស្រី​០១​នាក់​) ជា​ចុងក្រោយ អាជ្ញាធរ បានសម្រេច​បិទ​ទីតាំង​នេះ​ជា​បណ្ដោះអាសន្ន​៕​

អត្ថបទដែលជាប់ទាក់ទង