ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទោសប្បញ្ញត្តិ សម្រាប់អនុវត្ត ចំពោះសហគ្រាស ឬគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម!

42

ភ្នំពេញ៖ក្រសួងយុត្តិធម៌នៅថ្ងៃទី១៧មីនា បានចេញប្រកាសបញ្ជាក់ពីទណ្ឌកម្មចំពោះសហគ្រាសឬគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម ដែលមិនគោរពវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

បទមិនគោរពវិធានការរដ្ឋបាល (មាត្រា៨ នៃច្បាប់)

ទណ្ឌកម្មចំពោះសហគ្រាស ដំណើរ ឬគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម ដែលមិនអនុវត្តនូវវិធានការរដ្ឋបាល (ការរឹតត្បិតឬការហាមឃាត់ការធ្វើ , ការរឹតត្បិតឬការហាមឃាត់ការជួបជុំនិងការប្រមូលផ្តុំមនុស្សដែលសកម្មភាពនេះអាចបណ្តាលឱ្យមានការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩, ការហាមឃាត់ឬការកម្រិតការធ្វើសកម្មភាពការងារឬមុខរបរដែលជាហានិភ័យឬជាប្រភពនៃការឆ្លងរាលដាលនៃជំងឺកូវីដ – ១៩ និងការរឹតត្បិត ឬការហាមឃាត់ការធ្វើពាណិជ្ជកម្មលើទំនិញដែលជាហានិភ័យ ឬជាប្រភពនៃការឆ្លងរាលដាលនៃជំងឺកូវីឌ-១៩ និងវិធានការរដ្ឋបាល ផ្សេងទៀត ដែលដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូដ-១៩) មានដូចខាងក្រោម៖

ការព្យួរឬដកហូតអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម ការបិទអាជីវកម្ម។

ការមិនអនុវត្តកាតព្វកិច្ចទាក់ទងនឹងការពាក់ម៉ាស និងការមិនអនុវត្តកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។

(មាត្រា៦ មាត្រា៧ និងមាត្រា២០ នៃអនុក្រឹត្យ)

យោងតាមមាត្រា៦ នៃអនុក្រឹត្យ រាល់សហគ្រាសឬគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម ត្រូវត្រួតពិនិត្យ និងណែនាំបុគ្គលិក និងបុគ្គលគ្រប់រូប ដែលចូលទៅកន្លែងរបស់ខ្លួន ឱ្យធ្វើអនាម័យដើម្បីសម្លាប់មេរោគ វាស់កំដៅ និងពាក់ម៉ាស តាមការកំណត់របស់ក្រសួងសុខាភិបាល។ យោងតាមមាត្រា៧ នៃអនុក្រឹត្យ ការរក្សាគម្លាតសុវត្ថិភាពបុគ្គល ត្រូវមានយ៉ាងតិច ១,៥០ ម៉ែត្រ។ រាល់សហគ្រាសឬគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម ត្រូវរៀបចំនៅក្នុងទីកន្លែងរបស់ខ្លួន ដើម្បីធានាថាបុគ្គលិក និងអតិថិជន អាចរក្សាបាននូវគម្លាតសុវត្ថិភាពបុគ្គល នៅពេលរង់ចាំចូល និងពេលកំពុង ស្ថិតក្នុងទីកន្លែងរបស់ខ្លួន ព្រមទាំងមិនត្រូវទទួលអតិថិជនលើសពីចំនួនដែលអាចរក្សាបាននូវគម្លាតសុវត្ថិភាពបុគ្គលនៅក្នុងទីកន្លែងរបស់ខ្លួនឡើយ។

ផ្អែកលើកម្រិតនៃកាឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលត្រូវចេញប្រកាស ឬសេចក្តីសម្រេច ដើម្បីកំណត់អំពីសហគ្រាស ឬគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម ដែលត្រូវអនុវត្តកាតព្វកិច្ចទាក់ទងនឹងការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងកំណត់អំពីទីកន្លែងធ្វើការ ទីតាំងអាជីវកម្ម ឬទីកន្លែងសាធារណៈនានាដែលមានមនុស្សច្រើន ដែលត្រូវរក្សាគម្លាតសុវត្ថិភាព។

ផ្អែកតាមការកំណត់នេះ សហគ្រាស ឬគ្រឹះស្ថានឯកជន ឬម្ចាស់ អាជីវកម្ម ដែលបំពាននឹងកាតព្វកិច្ចទាក់ទងនឹងការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព ត្រូវទទួលទណ្ឌកម្មដូចខាងក្រោម៖

ការបំពានលើកទី១ ៖ ត្រូវធ្វើការព្រមាន និងធ្វើការណែនាំដោយមន្ត្រីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច។
ការបំពានចាប់ពីលើកទី២ ៖ ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ២ លានរៀល ទៅ ១០ លានរៀល។

ការមិនអនុវត្តកាតព្វកិច្ចជូនដំណឹងអំពីករណីដែលពិនិត្យឃើញថាមានអ្នកគេចវេះ ឬគេចចេញពីការធ្វើបត្តាឡីស័ក

(មាត្រា២៦ នៃអនុក្រឹត្យ គ្រឹះស្ថានសុខាភិបាលឯកជនទាំងអស់ ដែលមិនបានធ្វើការជូនដំណឹងបន្ទាន់ទៅក្រសួងសុខាភិបាល ក្នុងករណីពិនិត្យឃើញថា អ្នកជំងឺដែលកំពុងទទួលសេវាព្យាបាលនៅក្នុងគ្រឹះស្ថានរបស់ខ្លួនមានតម្រុយថាជាអ្នកជំងឺដែលគេចវះពីការធ្វើចត្តាឡីស័ក ឬកំពុងគេចចេញពីកន្លែង ធ្វើចត្តាឡីស័ក ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ពី ១០ លានរៀល ទៅ ៥០ លានរៀល។

សម្គាល់ ៖

“ច្បាប់” សំដៅដល់ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត – អនុក្រឹត្យ” សំដៅដល់អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ៕

អត្ថបទដែលជាប់ទាក់ទង