ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់​រថយន្តក្រុង​ដឹក​អ្នកដំណើរ លួច​បង្កប់​ដឹក​គ្រឿង​សិប្បកម្ម​កែច្នៃ​ពាក់កណ្តាល​សម្រេច​

25

 

​សៀមរាប ៖ អគ្គស្នងការ​នគរបាល​ជាតិ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​១៧ ខែមីនា​ឆ្នាំ​២០២១ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​នៃ​ខេត្តសៀមរាប សហការគ្នាជាមួយ​កម្លាំង​នគរបាល​ស្រុក​ជីក្រែង បាន​ឃាត់​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ដែល​បង្កប់​ដឹក​គ្រឿង​សិប្បកម្ម​កែច្នៃ​ពាក់កណ្តាល​សម្រេច ជាច្រើន​ដុំ​ដែល​មិនមាន​ច្បាប់ទម្លាប់ យកទៅ​ត្រួតពិនិត្យ ។​

​លោក​វរសេនីយ៍ទោ ម៉េង សំណាង នាយរង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ដោយ​អនុវត្តតាម​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្ត​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ក់ ធារ៉ា ស្នងការរង​ទទួល​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប ព្រមទាំង​លោក​វរសេនីយ៍ឯក ជ្រិញ គឹម​នី នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប បាន​ឲ្យ​លោក​និង​ក្រុមការងារ សហការ​ជាមួយ​នគរបាល​ស្រុក​ជីក្រែង ធ្វើ​ការឃាត់​រថយន្តក្រុង​ប្រភេទ​៤៥​កៅអី យកមក​ធ្វើការ​ត្រួតពិនិត្យ ។​

​លោក​បន្តថា រថយន្ត​នេះ​ជា​ប្រភេទ​គ្រឿង​សិប្បកម្ម​ពាក់កណ្តាល​សម្រេច ដោយ​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​។ លោក​បន្តថា រថយន្ត​ដឹកឈើ​នោះ​មាន​ផ្លាកលេខ ភ្នំពេញ 3C-6161 បើកបរ​រថយន្តក្រុង​មានឈ្មោះ យិន ស៊ី​ដែន រស់នៅ​ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

​លោក​បន្តថា បន្ទាប់ពី​ត្រួតពិនិត្យ​រួច​កម្លាំង​នគរបាល​ជំនាញ​បានប្រគល់​ទាំង​វត្ថុតាង និង​អ្នកបើកបរ​ឲ្យ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ស្រុក​ជីក្រែង ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង