ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកពាក់ព័ន្ធ​ចូលក្នុង​ខ្លឹប​ហាត់ប្រាណ​ហ្វឹ​ត​ហ្សូ​ន​សូម​ទៅធ្វើ​តេស្ត​នៅ មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត និង​មន្ទីរពេទ្យបង្អែក​នៅតាម​បណ្តា​ខេត្ត​នានា

16

 

​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៅ​ថ្ង​ទី​១៨​ខែមីនា​ឆ្នាំ​២០២១ បានចេញ​ប្រកាស​បន្ទាន់​អ្នកពាក់ព័ន្ធ​សូម​ទៅធ្វើ​តេស្ត​នៅ មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត និង​មន្ទីរពេទ្យបង្អែក​នៅតាម​បណ្តា​ខេត្ត​នានា ។

​បើតាម​សេចក្តីជូនដំណឹង ករណី​ជា​វិជ្ជមាន​កូ​វីដ​-១៩ បាន​ចូលក្នុង​ខ្លឹប​ហាត់ប្រាណ​ហ្វឹ​ត​ហ្សូ​ន (Fit Zone) នៅលើ​ផ្លូវ ៤៥០ បឹងត្របែក ភ្នំពេញ ចន្លោះ​ពីថ្ងៃ​ទី​១ ដល់ទី​១២ ខែមីនា ឆ្នាំ ២០២១ ។​

​សូម​អញ្ជើញ​បងប្អូន​ដែលមាន​រោគសញ្ញា​ដូចជា​៖​គ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬ​ដកដង្ហើម ខ្លីៗ និង​ធ្លាប់​ចេញ​ចូលទៅ​
​ក្នុង​ខ្លឹប​ហាត់ប្រាណ​ត​ហ្សូ​ន (Fit-Zone) ពីថ្ងៃ​ទី ១ ដល់ទី​១២ ខែមីនា​ឆ្នាំ ២០២១ សូម​អញ្ជើញ​ទៅធ្វើ​តេស្ត​នៅ​មន្ទីរពេទ្យ​ដែល បានកំណត់​អនុញ្ញាត​ក្នុង​រាជធានី​ភ្នំពេញ​ឬ​ខេត្ត​របស់​អ្នក និង ពាក់​ម៉ាស់​ជាប្រចាំ​។​

​ចំពោះ​បុគ្គល​ដែល​មិនមាន​រោគសញ្ញា​សូម​ច​ត្តា​ឡី​ស័ក​នៅផ្ទះ និង​តាមដាន​សុខភាព​របស់​អ្នក​រាល់ថ្ងៃ​រយៈពេល ១៤ ថ្ងៃ​រាប់​ពី ថ្ងៃ​អ្នក​បាន​ប៉ះពាល់​ចុងក្រោយ​។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង លេខ ១១៥៕

អត្ថបទដែលជាប់ទាក់ទង