ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទឹក​នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ស្រក ចុះ​ជិត​អស់ហើយ ធ្វើ​ឲ្យ​ហានិភ័យ​ដល់​ជំរក​សត្វ​គ្រប់​ប្រភេទ​នៅ​ទីនោះ

24

​ភ្នំពេញ​៖​អង្គការ BirdLife បានឱ្យដឹង​នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ នេះ​ថា ស្ថានភាព ទឹក​នៅ​តំបន់ការពារទេសភាព បឹង​ព្រែក​ល្ពៅ ស្រក​ចុះ​ជិត​អស់ហើយ​។​

ដោយឡែក​នៅក្នុង​អាង​គ្រប់គ្រង​ទឹក​សាកល្បង​សម្រាប់​គាំទ្រ​ដល់​សត្វ​ក្រៀល និង សត្វ​ស្លាប​ផ្សេងទៀត​នៅ រក្សា​ទឹកបាន​មួយចំនួន អាស្រ័យ​ហេតុនេះហើយ​ទើប​ក្រុមការងារ យើង​កត់ត្រា​បាន​សត្វ​ស្លាប​ទឹកជា​ច្រើន​ប្រភេទ ដែល​ប្រមូលផ្តុំ​គ្នា​រក​ចំណី​នៅ​ទីតាំង​នេះ កាលពី​ថ្ងៃទី​១៤ ខែមីនា​នេះ​។ ក្នុងនោះ​មានដូចជា​រនាល​ពណ៌ ត្រយង​ខ្លួន​ស ទ​ន្ទ្រី​ត​ធំ ទុង​ប្រផេះ​ជាដើម​។

ក្រសួងបរិស្ថាន អជ្ញាធរ​មូលដ្ឋាន និង​អង្គការ​ដៃគូ មានដូចជា អង្គការ​BirdLife អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា និង អង្គការ​WWT បាន​សហការគ្នា​យ៉ាង​ជិតស្និទ្ធ​ក្នុង ការអភិរក្ស និង​គ្រប់គ្រង​តំបន់ដីសើម ដែលមាន សារៈសំខាន់​ជា​អន្តរជាតិ​នេះ​៕ សំរិត​

 

អត្ថបទដែលជាប់ទាក់ទង