ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន ណែនាំ​ដល់​មេបញ្ជាការ​ប្រភេទ​ទ័ព ទ័ព​ជំនាញ និង​នាយក​ស្ថាប័ន​ចំណុះ​អគ្គបញ្ជាការដ្ឋាន​ បង្ការ ការពារ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​-១៩

18

 

​ភ្នំពេញ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ថ្លែងថា ដោយមាន​ការព្រួយបារម្ភ​ចំពោះ​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ -១៩ ដែល​បាន រីក​រាលដាល​កាន់តែ​ធំ​នៅ​រាជធានី ភ្នំពេញ​និង​នៅ​ខេត្ត​មួយចំនួនទៀត ជាពិសេស​ការរីក​រាល​ដាល​ចូលទៅក្នុង​អង្គភាព​មួយចំនួន​នៃ​កងយោធពល ខេមរភូមិន្ទ​នាពេល​ថ្មីៗ​នេះ បើទោះបីជា​ក្រសួងការពារជាតិ​បាន​ដំណើរ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​នេះ បាន​ដល់​ស្ទើរតែ​គ្រប់​យោធិន​ទូទាំងប្រទេស​ហើយ​ក្តី​។
​ដើម្បី​បង្ការ ការពារ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំ​ងឺ កូ​វីដ​-១៩ ក្នុង​ជួរ​កងទ័ព អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ណែនាំ​ដល់​មេបញ្ជាការ​ប្រភេទ​ទ័ព ទ័ព​ជំនាញ និង​នាយក​ស្ថាប័ន​ចំណុះ​អគ្គបញ្ជាការដ្ឋាន​ទាំងអស់ ដូចខាងក្រោម​៖

១- បន្ត​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​នូវ​វិធានការ​សុខាភិបាល ជាពិសេស​វិធានការ ការពារ ៣​កុំ របស់ រាជរដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីដ​-១៩​។​

២- ផ្សព្វផ្សាយ​ដល់​យោធិន​ចំណុះ ឱ្យបាន​ជ្រួតជ្រាប និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ច្បាប់ និង​អនុក្រឹត្យ ស្តីពី​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​និង ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​។​

៣- ត្រួតពិនិត្យ​ទីតាំង​ច​ត្តា​ឡី​ស័ក​នៅក្នុង​អង្គភាព​រៀងៗ​ខ្លួន ដែល​បានរៀបចំ​កន្លងមក​ស​ម្រា​ប់​ធ្វើ ច​ត្តា​ឡី​ស័ក ក្នុងករណី​ដែល​យោធិន​នៅក្នុង​អង្គភាព​មានការ​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩​។ ៤- បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​រឹតបន្តឹង​ការគ្រប់គ្រង​កម្លាំង ទាំង​កម្លាំង​ជំនាញ កម្លាំង​សុខាភិបាល​និង​កម្លាំង​អន្តរាគមន៍ ដើម្បី​ត្រៀមលក្ខណៈ​ក្នុងករណី​មាន​បទ​បញ្ជា​។​

​ទទួលបាន​នូវ​សេចក្តីណែនាំ​នេះ មេបញ្ជាការ​ប្រភេទ​ទ័ព ទ័ព​ជំនាញ និង​នាយក​ស្ថាប័ន​ចំណុះ អគ្គបញ្ជាការដ្ឋាន​ទាំងអស់ ត្រូវអនុវត្ត​ក្នុង​ស្មារតី​ទទួលខុសត្រូវ​និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕

អត្ថបទដែលជាប់ទាក់ទង